កូនស្រី កែវ ស្រីនាង កូនខ្មែរកាត់បរទេស កាន់តែធំស្រស់ស្អាត មិនចាញ់ម្ដាយ

//s9.kh1.co/f1/f1a4d0601e08ed7184aae8788f7830bc6d13a164.jpg
តារា & កម្សាន្ដ

 ០៥-តុលា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

តារាសម្ដែងស្រីជើងចាស់ អ្នកនាង កែវ ស្រីនាង បច្ចុប្បន្នមានកូនស្រីម្នាក់ពេញក្រមុំ ដែលមានរូបសម្រស់ស្រស់សោភាមិនចាញ់នាងប៉ុន្មានឡើយ។

ភ្នំពេញ៖ អាចនិយាយបានថា អ្នកនាង កែវ ស្រីនាង ជាតារាសម្ដែងស្រីមួយរូបដែលមានប្រជាប្រិយភាពខ្លាំង បើទោះបី មួយរយៈចុងក្រោយនេះនាងស្ងាត់ពីវិស័យសិល្បៈយ៉ាងណាក្ដី ហើយបច្ចុប្បន្នតារារូបនេះ កំពុងរស់នៅយ៉ាងមានក្ដីសុខ ខណៈមានកូនស្រីម្នាក់ផងដែរ។   

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើនិយាយពីរូបសម្រស់តារាស្រីរូបនេះវិញ ទោះមានវ័យកាន់តែជ្រេបន្តិចមែន តែនាងនៅតែស្រស់ស្អាត ក្មេងជាងវ័យ មិនចាញ់ក្មេងឡើយ។ ម្យ៉ាងវិញទៀត អ្នកនាង កែវ ស្រីនាង នៅតែអាចធ្វើឲ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍ លើរូបសម្ផស្សនាងគ្រប់ពេលបង្ហោះរូបលើបណ្ដាញសង្គម បើងាកទៅមើលកូនស្រីជាទីស្រលាញ់តារារូបនេះ បច្ចុប្បន្នកាន់តែធំពេញរូបពេញរាង ចំណែកមុខមាត់ក៏ស្អាតបែបកូនកាត់តែម្ដង។ 

ដោយឡែក ថ្មីៗនេះកូនស្រីអ្នកនាង កែវ ស្រីនាង បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមលង់នឹងសម្រស់នាងម្ដងទៀត បន្ទាប់ពីធ្វើការផាត់មុខ ធ្វើខ្លួនឡើងខ្ញង់ក្នុងថ្ងៃកំណើតខ្លួន ដែលសម្រស់ក្មេងស្រីរូបនេះ ពិតជាស្រស់ស្អាតខ្លាំងមិនចាញ់ម្ដាយ ស្របពេលពេញក្រមុំយ៉ាងដូច្នេះ។

ក្រោយមហាជនឃើញមុខមាត់កូនស្រីតារារូបនេះរួច ពួកគេបានសរសើររូបសម្ផស្សបែបធម្មជាតិក្មេងស្រីរូបនេះគ្រប់គ្នា សឹងតែមិនដាច់ពីមាត់ ព្រោះឃើញថាកាន់តែធំ មុខមាត់នាងកាន់តែស្រស់ស្អាតខ្លាំងឡើងតែម្តង៕

ប្រភពរូបភាព៖ Dee Daniel

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង កែវ ស្រីនាង
  អ្នកនាង កែវ ស្រីនាង
  អ្នកនាង កែវ ស្រីនាង
  អ្នកនាង កែវ ស្រីនាង
អ្នកនាង កែវ ស្រីនាង និងកូនស្រី
អ្នកនាង កែវ ស្រីនាង និងកូនស្រី
អ្នកនាង កែវ ស្រីនាង និងកូនស្រី
អ្នកនាង កែវ ស្រីនាង និងកូនស្រី
កូនស្រី អ្នកនាង កែវ ស្រីនាង 
កូនស្រី អ្នកនាង កែវ ស្រីនាង 
កូនស្រី អ្នកនាង កែវ ស្រីនាង 
កូនស្រី អ្នកនាង កែវ ស្រីនាង 
កូនស្រី អ្នកនាង កែវ ស្រីនាង 
កូនស្រី អ្នកនាង កែវ ស្រីនាង 
កែវ ស្រីនាង
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T