បានការងារថ្មីភ្លាមទប់អារម្មណ៍មិនជាប់ រាំចាក់ក្បាច់ស្មានគ្មានអ្នកឃើញ មានអីស្រាប់តែចៅហ្វាយយកវីដេអូទៅបង្ហោះព្រាត (មានវីដេអូ)

//s9.kh1.co/72/7222f239baf29784b4cc3b088d68dbce3af59840.png
សង្គម

 ០៤-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ នារីម្នាក់ ត្រូវបានគេស្គាល់ឈ្មោះថា Kalaxxyy បានល្បីល្បាញពាសពេញបណ្ដាញសង្គម ក្រោយពីបែកធ្លាយវីដេអូនាងរាំ ដែលបង្ហោះឡើងដោយចៅហ្វាយនៅកន្លែងការងារថ្មីរបស់នាងផ្ទាល់។

អាមេរិក៖ ថ្មីៗនេះ នារីម្នាក់ ត្រូវបានគេស្គាល់ឈ្មោះថា Kalaxxyy បានល្បីល្បាញពាសពេញបណ្ដាញសង្គម ក្រោយពីបែកធ្លាយវីដេអូនាងរាំ ដែលបង្ហោះឡើងដោយចៅហ្វាយនៅកន្លែងការងារថ្មីរបស់នាងផ្ទាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូឃ្លីបខ្លីមួយ ដែលថតចេញពីកាមេរ៉ាសុវត្ថិភាពបង្ហាញឲ្យឃើញថា នាង Kalaxxyy បានដើរចេញពីសម្ភាស៍ការងារនៅអគារក្រុមហ៊ុនមួយកន្លែង ហើយលុះមកដល់កន្លែងចតរថយន្ដ នាងបានងាកមើលឆ្វេងស្ដាំដើម្បីប្រាកដចិត្តថាគ្មាននរណានៅក្បែរៗនោះ រួចក៏ចាប់ផ្ដើមរាំយ៉ាងមានសុភមង្គលតែម្ដង។

ក្រោយពីវីដេអូល្បីល្បាញរួចមក នាង Kalaxxyy បានសម្ដែងនូវការហួសចិត្ត និងអស់សំណើចយ៉ាងខ្លាំង ដែលចៅហ្វាយថ្មីរបស់នាងបង្ហោះវីដេអូនេះ។ ហើយនាងក៏បាននិយាយថាដែរថា៖

រូបខ្ញុំផ្ទាល់តែងតែរាំក្បាច់បែបឆ្កួតៗគ្រប់ទីកន្លែង និងជារៀងរាល់ថ្ងៃ ហើយខ្ញុំមិនដឹងទេថា សកម្មភាពរាំរបស់ខ្ញុំត្រូវបានគេថតទុកឡើយ។ ទោះបីជាយ៉ាងក៏ដោយ ខ្ញុំពិតជាអរគុណទៅដល់ចៅហ្វាយថ្មីរបស់ខ្ញុំ ដែលបានផ្ដល់ឱកាសការងារនេះ។

សម្ដីរបស់នាង Kalaxxyy

យ៉ាងណាមិញ បើគិតមកត្រឹមថ្ងៃសៅរ៍ម្សិលមិញ វីដេអូខាងលើ ទទួលបានអ្នកចុចចូលទស្សនាចំនួនជាង២០លានដងឯណោះនៅលើបណ្ដាញសង្គម៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សកម្មភាពរាំក្នុងថ្ងៃនោះ
សកម្មភាពរាំក្នុងថ្ងៃនោះ
សកម្មភាពរាំក្នុងថ្ងៃនោះ
សកម្មភាពរាំក្នុងថ្ងៃនោះ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T