អបអរផង អែនជីបានសម្រាលកូន យ៉ាងសុវត្ថិភាព

//s9.kh1.co/93/93f55300c747042ef0f861bd93d4b80e57ed10fa.jpg
តារា & កម្សាន្ដ

 ០៤-តុលា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ក្រោយពីរៀបការ និង បានពរពោះកូនដំបូងអស់ជាច្រើនខែមក មុននេះបន្តិច តារាចម្រៀងស្រី អ្នកនាង អែនជី បានសម្រាលកូនយ៉ាងជោគជ័យ ខណៈដែលមានហ្វេនៗជាច្រើន ក៏បានចូលរួមអបអរគ្រប់ៗគ្នា

ភ្នំពេញ៖ ទោះជាមិនបានប្រឡូកក្នុងវិស័យសិល្បៈដូចមុន បន្ទាប់ពីរៀបការមានស្វាមីរួចមក តែតារាចម្រៀងស្រី អែនជី ក៏នៅតែទទួលបានការគាំទ្រពីហ្វេនៗជាច្រើនក៏ដូចជារង់ចាំតាមដានពីជីវិតប្រចាំថ្ងៃរបស់តារាស្រីរូបនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ជីវិតប្ដីប្រពន្ធក៏កាន់តែមានក្ដីសុខឡើងទ្វេដង ខណៈពេលដែលនាងកំពុងតែមានផ្ទៃពោះ ដែលកូនដំបូងនៅក្នុងគ្រួសារ និងទទួលបានការយកចិត្តទុកដាក់​ ក៏ដូចជាការមើលថែមយ៉ាងដិតដល់ពីស្វាមីថែមទៀតផង។ 

ម៉្យាងវិញទៀត កាលពីមុននេះបន្តិច អ្នកនាង អែនជី ក៏បានបង្ហាញពីដំណឹងដ៏រីករាយបំផុត ក្នុងពេលដែលនាងបានសម្រាលកូនយ៉ាងជោគជ័យ ថែមទាំងមានសុខភាពល្អទាំងម្ដាយទាំងកូន ដោយនាងបានចេញមកបង្ហោះសារប្រាប់ពីទម្ងន់កូនរបស់នាងនៅលើបណ្ដាញសង្គម ដែលមានទម្ងន់រហូតដល់ ៣,៥២ គីឡូក្រាម ផងដែរ។ 

បន្ទាប់ពីបានឃើញបែបនេះហើយ ក៏មានអ្នកគាំទ្រចំពោះរូបនាងជាច្រើន ចូលរួមត្រេកអរ ក្នុងពេលដែលនាង និងស្វាមី បានទទួលសមាជិកថ្មី ដែលជាកូនសំណព្វចិត្ត ព្រមទាំងមានតម្លៃខ្លាំងបំផុតនៅក្នុងជីវិតគ្រួសារអ្នកទាំងពីរ ផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

អែនជី 
អែនជី 
អែនជី 
អែនជី 
អែនជី និង ស្វាមី
អែនជី និង ស្វាមី
អែនជី និង ស្វាមី
អែនជី និង ស្វាមី
អែនជី និង ស្វាមី
អែនជី និង ស្វាមី
សារបង្ហោះពី អែនជី
សារបង្ហោះពី អែនជី
អែនជី និង ស្វាមី ព្រមទាំងកូន
អែនជី និង ស្វាមី ព្រមទាំងកូន
កូន របស់ អែនជី និង ស្វាមី
កូន របស់ អែនជី និង ស្វាមី
អែន ជី តារាចម្រៀង
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T