ហ្វូងដំរី​ស្រីលង្កា នាំគ្នាស៊ីសំរាមដែលអ្នកស្រុកយកមកបោះចោល នៅដែនជម្រករបស់ពួកវា

//s9.kh1.co/80/809b27f12315fbce9f8b740b75d4ccd07c2a7fec.jpg
សង្គម

 ០៣-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ដំរីព្រៃនៅប្រទេសស្រីលង្កា ត្រូវបានគេរកឃើញផលិតផលប្លាស្ទិក និងប្រភេទថង់ប្លាស្ទិកមិនរលាយនៅក្នុងក្រពះរបស់ពួកវា បន្ទាប់ពីស៊ីសំរាមដែលគេយកមកចាក់ចោលពាសវាលពាសកាល​ រំលាភលើដែនជម្រករបស់ពួកវា។

ស្រីលង្កា៖ ដំរីព្រៃនៅប្រទេសស្រីលង្កា ត្រូវបានគេរកឃើញថាមានផ្ទុកផលិតផល​ប្លាស្ទិក និងប្រភេទថង់ប្លាស្ទិកមិនរលាយនៅក្នុងក្រពះ បន្ទាប់ពីស៊ីសំរាមដែលអ្នកស្រុកយកមកចាក់ចោលពាសវាលពាសកាល​ រំលោភលើដែនជម្រករបស់ពួកវា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហ្វូងដំរី​ចន្លោះពី២៥ ទៅ ៣០ក្បាល កំពុងរកចំណីស៊ីនៅលើគំនរសំរាមនៃខេត្ដ Eastern ដែលបញ្ជូនមកពីស្រុកមួយចំនួនរួមមាន ស្រុក Sammanthurai, Kalmunai, Karaitheevu, Ninthavur, Addalachchenai, Akkaraipattu និង Alaiyadi Vembu

ពីមួយថ្ងៃទៅមួយថ្ងៃ គំនរសំរាមកាន់តែលុកលុយបន្ដិចម្ដងៗ មកលើដីព្រៃក្បែរនឹងជម្រករបស់សត្វដំរី ហើយត្រូវបានគេគិតថាជាមូលហេតុនៃឥរិយាបថមិនល្អរបស់ប្រជាជន។ ខណៈពេលរបងព័ទ្ធជុំវិញកន្លែងចាក់សំរាមបានបាក់ ជាហេតុមិនអាចរារាំងពួកដំរីមិនឲ្យចូលរកចំណីបានឡើយ។

យ៉ាងណាមិញ ទោះបីមានការពិភាក្សាតុមូលរបស់អាជ្ញាធរ ហើយរកបានដំណោះស្រាយរួមមាន ការសាងសង់របងព័ទ្ធកន្លែងចាក់សំរាមឡើងវិញក៏ដោយ ប៉ុន្ដែមិនមានសកម្មភាពណាមួយធ្វើឡើង ដើម្បីការពារហ្វូងដំរីព្រៃមិនឲ្យចូលរកចំណីនៅក្នុងគំនរសំរាមនោះបានទេ៕

សូមទស្សនារូបភាពខាងក្រោម៖

កាកសំណល់របស់ដំរី
កាកសំណល់របស់ដំរី
ហ្វូងដំរីព្រៃនៅស្រីលង្កា
ហ្វូងដំរីព្រៃនៅស្រីលង្កា
ហ្វូងដំរីព្រៃនៅស្រីលង្កា
ហ្វូងដំរីព្រៃនៅស្រីលង្កា
ហ្វូងដំរីព្រៃនៅស្រីលង្កា
ហ្វូងដំរីព្រៃនៅស្រីលង្កា
ដំរីព្រៃនៅស្រីលង្កា
ដំរីព្រៃនៅស្រីលង្កា
ហ្វូងដំរីព្រៃនៅស្រីលង្កា រកចំណីស៊ី
ហ្វូងដំរីព្រៃនៅស្រីលង្កា រកចំណីស៊ី
ហ្វូងដំរីព្រៃនៅស្រីលង្កា រកចំណីស៊ី
ហ្វូងដំរីព្រៃនៅស្រីលង្កា រកចំណីស៊ី
ហ្វូងដំរីព្រៃនៅស្រីលង្កា រកចំណីស៊ី
ហ្វូងដំរីព្រៃនៅស្រីលង្កា រកចំណីស៊ី
ហ្វូងដំរីព្រៃនៅស្រីលង្កា រកចំណីស៊ី
ហ្វូងដំរីព្រៃនៅស្រីលង្កា រកចំណីស៊ី
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T