តារារ៉េប 6ix9ine ត្រូវចូលពេទ្យភ្លាមៗ ព្រោះប្រើថ្នាំសម្រកគីឡូ លើសកម្រិត

//s9.kh1.co/db/dbb2f0b2bc899ecd01d51c6a28a3780c7a610e29.jpg
តារា & កម្សាន្ដ

 ០២-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ថាមែនៗ! តារាចម្រៀងរ៉េប 6ix9ine ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដោយសារតែ ការប្រើប្រាស់ថ្នាំលាយលើសកម្រិត ដែលធ្វើឲ្យចង្វាក់បេះដូងលោក លោតខ្លាំង។

បរទេស៖ យោងតាមសារព័ត៍មានបរទេសមួយបានផ្សាយថា តារាចម្រៀងរ៉េបអាមេរិក Daniel Hernandez ដែលមានឈ្មោះហៅក្រៅថា  Tekashi69 ឬ 6ix9ine បានចូលពេទ្យបានសម្រេច ដោយការប្រើប្រាស់ថ្នាំលើសកម្រិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាប្រុសហាយឡាយសក់ជាច្រើនពណ៍រូបនេះ បានចូលទៅមន្ទីរពេទ្យដើម្បីព្យាបាលដោយការប្រើប្រាស់ កាហ្វេលាយជាមួយ ថ្នាំHydroxycut ដែលជាថ្នាំសម្រកទម្ងន់ ជាមូលហេតុធ្វើឲ្យចង្វាក់បេះដូងលោក មានលក្ខណៈលោតញ៉ាប់ខ្លាំង ក្រោយពីបានផឹកវារួចមក។

ក្រោយពីបានចូលទៅដេកពេទ្យបានសម្រេចរួចមក  6ix9ine និយាយថាមូលហេតុដែលលោកបានប្រើប្រាស់ ថ្នាំសម្រកទម្ងន់ Hydroxycut ដោយសារតែ ការជាប់ពន្ធធនាគារ១៣ខែ ដែលធ្វើឲ្យរូបលោកឡើងទម្ងន់ស្រើតៗ ដោយសារខ្លាចបាត់បង់ប្រជាប្រិយភាព តារាប្រុសរូបនេះ ក៏បានដាច់ចិត្តធ្វើបែបនេះដើម្បីឲ្យស្រកគីឡូ វិលមកភាពសង្ហាដូចដើមវិញផងដែរ។

គួររម្លឹកដែរថា 6ix9ine ត្រូវបានជាប់ចោទពីបទល្មើសជាប់ពាក់ព័ន្ធ កាលពីរូបគេជាសមាជិកម្នាក់ នៅក្នុងក្រុមអ្នកលេងបងធំបងតូចជុំវិញ ដោយត្រូវឃុំខ្លួនក្នុងពន្ធធនាគារ២ឆ្នាំ ប៉ុន្តែដោយសារ ការជួយជ្រោមជ្រែមពីមេធាវីរបស់ខ្លួន តារារូបនេះ ក៏បានចេញមុនពេលកំណត់​ផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

6ix9ine
6ix9ine
6ix9ine
6ix9ine
6ix9ine
6ix9ine
6ix9ine
6ix9ine
6ix9ine
6ix9ine
6ix9ine
6ix9ine
6ix9ine នៅក្នុងសាវនាការ
6ix9ine នៅក្នុងសាវនាការ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T