ក្ដៅៗ! លោក ដូណាល់ ត្រាំ និងភរិយា ឆ្លងជំងឺកូវីដ-១៩

//s9.kh1.co/45/45a8690ac43645b563d7d35163cb5cff91eea6fb.jpg
សង្គម

 ០២-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក និងលោកជំទាវ Melania Trum បានធ្វើតេស្ដវិជ្ជមានជំងឺកូវីដ-១៩

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក និងលោកជំទាវ Melania Trum បានធ្វើតេស្ដវិជ្ជមានជំងឺកូវីដ-១៩។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន CNA នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ត្រាំ បានធ្វើសេចក្ដីប្រកាសមួយ ដោយសរសេរនៅលើគណនី Twitter ផ្លូវការណ៍របស់ខ្លួននៅយប់ថ្ងៃព្រហស្បតិ៍ (ម៉ោងនៅអាមេរិក)​ ថា៖

យប់នេះ @FLOTUS (ប្រពន្ធរបស់លោកត្រាំ) និងខ្ញុំបានធ្វើតេស្ដវិជ្ជមានជំងឺកូវីដ-១៩ ។  យើងនឹងចាប់ផ្តើមធ្វើចត្ដាឡីស័ក ហើយនឹងជាសះស្បើយវិញឆាប់ៗ។ យើងនឹងឆ្លងកាត់វាជាមួយគ្នានេះ!

សារដែលលោកត្រាំ បង្ហោះនៅលើគណនី Twitter

គួរម្លឹកថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃដដែលនេះ លោ​ក ត្រាំ ទើបបាននិយាយថា លោក និងភរិយាបានចាប់ផ្ដើមធ្វើចត្ដាឡីស័ក និងកំពុងចាំលទ្ធផលធ្វើតេស្ដ បន្ទាប់ពីលោកបានចំណាយពេលច្រើនក្នុងសប្ដាហ៍នេះ ជាមួយអ្នកស្រី Hope Hicks ដែលជាជំនួយការដ៏ជិតស្និទ្ធបំផុតរបស់លោក ហើយអ្នកស្រីបានធ្វើតេស្ដវិជ្ជមាននៅថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ក្រោយពេលវិលត្រលប់ពីចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត កាលពីល្ងាចថ្ងៃពុធ នៅឯរដ្ឋ Minnesota

លោក ដូណាល់ ត្រាំ និងភរិយា
លោក ដូណាល់ ត្រាំ និងភរិយា
លោក ដូណាល់ ត្រាំ និងភរិយា
លោក ដូណាល់ ត្រាំ និងភរិយា
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T