កុំអីភពសុក្រអាចនឹងមានជីវិតរស់នៅដូចផែនដី តែកំហុសមកពីភពព្រហស្បតិ៍

//s9.kh1.co/94/945e0a2bbe8f69333efde2cf46ac14b36413a9ab.jpg
បច្ចេកវិទ្យា

 ០២-តុលា-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

ភពសុក្រមានសីតុណ្ហភាពក្ដៅជាងភពពុធ ដែលនៅជិតព្រះអាទិត្យជាងគេបំផុត។

បរទេស៖ យោងតាមអ្នកស្រាវជ្រាវបានឲ្យដឹងថា ភពសុក្រធ្លាប់ជាភពមួយដែលមិនខុសគ្នាឆ្ងាយពីភពផែនដី ហើយប្រសិនបើភពព្រហស្បតិ៍មិនបានផ្លាស់ប្ដូរគន្លងជុំវិញព្រះអាទិត្យទេ នោះប្រហែលជាភពសុក្រអាចទ្រទ្រង់ជីវិតបាន។ លទ្ធផលនៃការផ្លាស់ទីរបស់ភពព្រហស្បតិ៍ពីជិតទៅឆ្ងាយពីព្រះអាទិត្យ ក្នុងដំណាក់កាលកកើតដំបូង បាននាំឲ្យទំនាញដ៏ខ្លាំងរបស់វា មានឥទ្ធិពលទៅបំផ្លាញបរិយាកាសនិងបរិស្ថានរបស់ភពសុក្រ ដែលមានសក្ដានុពលដូចផែនដីដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភពសុក្រគឺជាភពទី២នៅជិតព្រះអាទិត្យ ហើយពេលនេះវាមានសីតុណ្ហភាពនៅលើផ្ទៃប្រហែល៤៧១អង្សាសេ ពោលគឺខ្ពស់ជាងចំណុចរលាយទៅទៀត។ មិនតែប៉ុណ្ណោះ វាមានសីតុណ្ហភាពក្ដៅជាងភពពុធ ដែលនៅជិតព្រះអាទិត្យជាងគេបំផុត។ ក្រុមអ្នកស្រាវជ្រាវបានសន្មត់ថា បំលាស់ទីរបស់ភពព្រហស្បតិ៍បានជះឥទ្ធិពលខ្លាំង ទៅលើភពសុក្រ ដែលលែងអាចទ្រទ្រង់ជីវិតបាន។

អ្នកវិទ្យាសាស្ត្របង្ហាញថា ភពព្រហស្បតិ៍ជាអ្នកធ្វើឲ្យភពសុក្រ មិនអាចទ្រទ្រង់ជីវិតបាន
អ្នកវិទ្យាសាស្ត្របង្ហាញថា ភពព្រហស្បតិ៍ជាអ្នកធ្វើឲ្យភពសុក្រ មិនអាចទ្រទ្រង់ជីវិតបាន

ក្រុមអ្នកស្រាវជ្រាវបានបង្កើតគំរូនៃប្រព័ន្ធព្រះអាទិត្យ ដើម្បីសិក្សាពីរបៀបដែលគន្លងរបស់ភពនីមួយៗមានឥទ្ធិពលទៅលើគ្នា។ គន្លងរបស់ភពត្រូវបានគណនា នៅចន្លោះពីសូន្យនិងមួយ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា នៅពេលដែលភពព្រហស្បតិ៍ធ្លាប់នៅកៀកព្រះអាទិត្យ ប្រហែលមួយប៊ីលានឆ្នាំមុន ភពសុក្រមានគន្លងនៃ០.៣ ដែលមានន័យថា វាមានប្រូបាបខ្ពស់ដែលភពនេះអាចទ្រទ្រង់ជីវិតបាន។

យ៉ាងណាក៏ដោយ ការផ្លាស់ទីរបស់ភពព្រហស្បតិ៍បានរុញភពសុក្រ ឲ្យខិតទៅជិតព្រះអាទិត្យ ដែលនាំឲ្យភពសុក្រចាប់ផ្ដើមប្រែប្រួលអាកាសធាតុ ហើយគន្លងរបស់សុក្រគឺស្ថិតនៅ០.០០៦។ ដោយសារភពព្រហស្បតិ៍មានទំហំធំ ដូចនេះវាអាចមានឥទ្ធិពលទៅលើភពផ្សេងទៀតបាន៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T