Spurs ជិតយកបានខ្សែប្រយុទ្ធតម្លៃទិញផ្ដាច់កុងត្រាថ្លៃកប់ពពក របស់ Benfica ម្នាក់នេះហើយ ក្នុងកិច្ចសន្យាខ្ចីជើង

//s9.kh1.co/6f/6f0e220acb2a89d894b29b98f938fb191f36a9e1.jpg
កីទ្បា

 ០១-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Spurs ជិតយកបានខ្សែប្រយុទ្ធ Carlos Vinicius ពី Benfica ហើយ ក្នុងកិច្ចសន្យាខ្ចីជើង

អង់គ្លេស៖ ក្លិបមាន់ខ្នាយមាស Tottenham Hotspur កំពុងខិតជិតក្នុងការផ្ទេរយកខ្សែប្រយុទ្ធកំពុងឡើងកូដរបស់ក្លិប Benfica កីឡាករ Carlos Vinicius ក្នុងកិច្ចសន្យាខ្ចីជើង អមជាមួយជម្រើសអាចផ្ទេរយកជាអចិន្ត្រៃយ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   កីឡាករ Carlos Vinicius
   កីឡាករ Carlos Vinicius

អ្នកចាត់ការក្រុម Spurs លោក Jose Mourinho កំពុងស្វែរកខ្សែប្រយុទ្ធថ្មីមួយរូបទៀត ដើម្បីមកសម្រួលបន្ទុកកីឡាករ Harry Kane។ ជាមួយគ្នានេះ បើយោងតាមរបាយការណ៍របស់កាសែត Daily Mail គ្រូបង្វឹកសញ្ជាតិព័រទុយកាល់ បានសម្លឹងឃើញ កីឡាករ Vinicius របស់ Benfica ។

  កីឡាករ Harry Kane
  កីឡាករ Harry Kane

ក្លិប Benfica ទើបលក់តារាឆ្នើមរបស់ខ្លួនម្នាក់ទៅឲ្យក្លិបមេឃខៀវ Manchester City ក្នុងតម្លៃ៦៥លានផោន ពោលគឺកីឡាករ Ruben Dias ហើយបើតាមប្រភពដដែល ក្លិបយក្សព័រទុយកាល់ ក៏កំពុងពិរចាណាប្រមូលលុយធំពីការលក់ខ្សែប្រយុទ្ធជួរមុខរបស់ខ្លួនកីឡាករ Vinicius ផងដែរ។

  កីឡាករ Ruben Dias
  កីឡាករ Ruben Dias

ដោយឡែកបើតាមកាសែត Sky Sports បានឲ្យដឹងថា ក្លិបដែលដឹកនាំដោយលោក Mourinho កំពុងធ្វើការចរចាផ្ទេរយក ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះមកលេងនៅក្របខណ្ឌ​ Premier League ក្នុងកិច្ចសន្យាខ្ចីជើង អមជាមួយជម្រើសទិញផ្ដាច់តែម្ដង។

   កីឡាករ Carlos Vinicius
   កីឡាករ Carlos Vinicius

គួរឲ្យដឹងដែរថា Vinicius ជាខ្សែប្រយុទ្ធដ៏លេចធ្លោមួយរូបនៅលីគកំពូលព័រទុយកាល់ ជាក់ស្ដែងកាលពីរដូវកាលមុន គេស៊ុតបាន២៤គ្រាប់ឲ្យ Benfica ខណៈរូបគេមានតម្លៃទិញផ្ដាច់កុងត្រារហូតដល់៨៩លានផោន (ឬប្រមាណ ១១៥លានដុល្លារ) ឯណោះ។

   កីឡាករ Carlos Vinicius
   កីឡាករ Carlos Vinicius

យ៉ាងណាមិញ ក្រៅពី Spurs ក្លិបសេះបង្កង់ Juventus, Inter Milan, Chelsea, Manchester United និង Wolves ក៏ចង់បានជើងស៊ុតវ័យ២៥ឆ្នាំរូបនេះទៅពង្រឹងតំបន់ប្រយុទ្ធផងដែរ៕

   កីឡាករ Carlos Vinicius
   កីឡាករ Carlos Vinicius

ប្រភពtalksport

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T