បារាំង៖ នៅដើមរដូវកាលថ្មី ២០២០/២១នេះ ហាក់ដូចជាមានរឿងមិនល្អជាច្រើនបានកើតឡើងលើកីឡាករ Neymar របស់ក្លិប Paris Saint-Germain ។ ក្នុងនោះរូបគេបានធ្វើតេស្តឃើញមានមេរោគនៃជំងឺកូវីដ១៩ រួមជាមួយការទទួលបានកាតក្រហមពេលប៉ះជាមួយក្លិប Marseille និងទទួលរងរបួសពេលប៉ះជាមួយក្លិប Reims កាលពីសប្តាហ៍មុននេះជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ Neymar អាចនឹងត្រូវពិន័យមិនឲ្យចូលប្រកួតនៅក្នុងលីគកំពូលបារាំងរហូតដល់ដើមឆ្នាំ២០២១ ក្រោមការចោទប្រកាន់ថារូបគេបានធ្វើការជេរប្រមាថបែបប្រកាន់ពូជសាសន៍ទៅលើខ្សែការពារសញ្ជាតិជប៉ុន Hiroki Sakai របស់ក្លិប Marseille ៕
ប្រភព៖ as