បរទេស៖ ក្លិបបិសាចក្រហម Manchester United កំពុងតែបើកកិច្ចចរចាជាមួយតំណាងរបស់កីឡាករជើងចាស់ Edinson Cavani ដើម្បីនាំយករូបគេមកលេងនៅទឹកដី Old Trafford រដូវក្ដៅនេះ។ ក្នុងនោះដែរ Cavani អាចនឹងមកចូលរួមជាមួយលោក Ole Gunnar Solskjaer ដោយគ្មានតម្លៃខ្លួនក្រោយចប់កុងត្រាជាមួយក្លិប Paris Saint-Germain នៅចុងរដូវកាលមុននេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរឲ្យដឹងដែរថានៅក្នុងកំឡុងពេលលេងឲ្យ PSG កីឡាករវ័យ៣៣ឆ្នាំ បង្ហាញខ្លួនសរុបបាន៣០១ប្រកួត និងរកបានដល់ទៅ២០០គ្រាប់ឯណោះ។ ហើយបច្ចប្បន្ននេះរូបគេកំពុងតែព្យាយាមស្វែងរកក្លិបនៅទ្វីបអឺរ៉ុបណាមួយដែលហ៊ានចំណាយលើប្រាក់ពលកម្មដ៏ថ្លៃរបស់គេ។
ក្នុងនោះក្លិប Man UTD គឺជាបេក្ខភាពមួយដែលចង់បានរូបគេមកជួយនាំលេងនៅតំបន់ប្រយុទ្ធសម្រាប់រដូវកាលថ្មីនេះ បន្ទាប់ពីត្រូវបានក្លិប Borrusia Dortmund បដិសេធនឹងសំណើ៩១លានផោន (ឬប្រមាណ១១៧លានដុល្លារ) ក្នុងការទិញយកកីឡាករ Jadon Sancho មករួមក្រុមនោះ។
ហើយក្រៅពី Cavani នៅមានខ្សែប្រយុទ្ធរបស់ Real Madrid ម្នាក់ទៀតគឺកីឡាករ Luka Jovic ដែលក្លិបលោក Zinedine Zidane បានស្នើឲ្យ Man UTD ធ្វើការខ្ចីជើងរូបគេមកលេងនៅ Premier League មួយរដូវកាល។ ជាក់ស្តែង Real Madrid បានដាក់សំណើផ្ទេរកីឡាករធ្លាក់កូដរូបនេះចេញ ទៅក្លិបធំៗជាច្រើនរួចមកហើយ ប៉ុន្តែមិនមានការឆ្លើយតបជាវិជ្ជមានណាមួយនៅឡើយទេ៕
ប្រភព៖ dailymail