ស្កុតលែន៖ បុរសជនជាតិស្កុតលែនម្នាក់ឈ្មោះ Dean Nicholson មកពីទីប្រជុំជន Dunbar បានបោះបង់ការងារជាជាងផ្សារដែក ហើយសម្រេចចិត្ដធ្វើដំណើរជុំវិញពិភពលោក បន្ទាប់ពីបានជួបនឹងកូនឆ្មាអនាថាមួយក្បាលនៅប្រទេសបូសនី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Dean បានហៅកូនឆ្មានោះថា ណាឡា ដែលវាគឺជាដៃគូថ្មីក្នុងដំណើរទេសចរណ៍នៅបណ្ដាប្រទេសចំនួន២១ ក្នុងរយៈពេល២ឆ្នាំ ហើយលោកបានសរសេរសៀវភៅមួយក្បាល នៃដំណើរផ្សងព្រេងនោះ ដែលមានចំណងជើងថា «Nala's World»។
តួយ៉ាង នាពេលថ្មីៗនេះ លោក Dean បានផ្ដល់បទសម្ភាសន៍ឲ្យកម្មវិធីទូរទស្សន៍មួយ ហើយបានពន្យល់ថា៖
បុរសវ័យ ៣១ឆ្នាំរូបនេះបានឲ្យដឹងទៀតថា សព្វថ្ងៃ ណាឡា មានលិខិតឆ្លងដែនផ្ទាល់ខ្លួន គឺជាឆ្មាដែលធ្វើដំណើរច្រើនជាងគេបំផុតទី២នៅលើពិភពលោក ហើយលោកក៏គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសក្រិក រុស្ស៊ី និងថៃជាមួយគ្នាបន្ដទៀត នៅប៉ុន្មានខែខាងមុខ។ តែទន្ទឹមនឹងនេះ វាមានផលពិបាកជាមុនបន្ដិច ដោយសារតែជំងឺរាតត្បាតសកលកូវីដ-១៩៕
សូមទស្សនារូបភាពខាងក្រោម៖