ស្រី្តកម្ពុជាជាង ៥០០នាក់ ទទួលបានឱកាសសិក្សាពីគន្លឹះប្រកបជំនួញថ្មី តាមរយៈសិក្ខាសាលារបស់ក្រុមហ៊ុនកំពូលប្រ៊េន SK Richest

//s9.kh1.co/fe/feafe8217e717b2ce8e69aa85b58de9085575ada.jpg
សង្គម

 ២៩-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុន SK Richest Attraction Co., Ltd ដែលដឹកនាំដោយលោកជំទាវ​វ័យក្មេង សុន កណ្ណិកា អ្នកជំនួញអនឡាញដ៏មានប្រជាប្រិយភាព និងមានការទទួលស្គាល់ច្រើន តាមរយៈសកម្មភាពបង្កើតឱកាសអាជីវកម្មដល់​ស្ត្រីកម្ពុជា ជាពិសេសស្ត្រីមេផ្ទះរាប់ម៉ឺននាក់។

ភ្នំពេញ ៖ បច្ចុប្បន្ននេះ បើនិយាយដល់ឈ្មោះក្រុមហ៊ុន ដែលធ្វើជំនួញអនឡាញល្បីៗ ក្នុងប្រទេសកម្ពុជា គ្រប់គ្នាប្រាកដជា​មិនរំលងពីប៊្រេនរបស់ក្រុមហ៊ុន SK Richest Attraction Co., Ltd ដែលដឹកនាំដោយលោកជំទាវ​វ័យក្មេង សុន កណ្ណិកា អ្នកជំនួញអនឡាញដ៏មានប្រជាប្រិយភាព និងមានការទទួលស្គាល់ច្រើន តាមរយៈសកម្មភាពបង្កើតឱកាសអាជីវកម្មដល់​ស្ត្រីកម្ពុជា ជាពិសេសស្ត្រីមេផ្ទះរាប់ម៉ឺននាក់ ដើម្បីបានបង្កើនប្រាក់ចំណូលបន្ថែម ពីការលក់ផលិតផលរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោកជំទាវ​ សុន កណ្ណិកា
  លោកជំទាវ​ សុន កណ្ណិកា

នៅក្នុងសិក្ខាសាលា “ជម្រុញភាពជាអ្នកដឹកនាំ ឆ្ពោះទៅកាន់ភាពជោគជ័យកម្រិតកំពូល” កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២០នេះ ជំទាវអនឡាញ សុន កណ្ណិកា បានធ្វើការចែករំលែកចំណេះដឹង និងតិចនិកពិសេសៗដែលអ្នកលក់អនឡាញមិនអាចខ្វះបាន ទៅកាន់សិក្ខាកាមជាង ៥០០នាក់ ក៏ដូចជាប្រគល់ពានរង្វាន់ដល់តំណាងចែកចាយឆ្នើមជាង ៣០០នាក់ផងដែរ។

សិក្ខាសាលារបស់ក្រុមហ៊ុនកំពូលប្រេន SK Richest
សិក្ខាសាលារបស់ក្រុមហ៊ុនកំពូលប្រេន SK Richest
សិក្ខាសាលារបស់ក្រុមហ៊ុនកំពូលប្រេន SK Richest
សិក្ខាសាលារបស់ក្រុមហ៊ុនកំពូលប្រេន SK Richest

លោកជំទាវបានថ្លែងថា៖ 

អាណាចក្ររបស់ SK Richest គឺខ្លាំង បច្ចុប្បន្នយើងមានសមាជិកជាង ៣ម៉ឺន ដែលកំពុងតែប្រើប្រាស់យុទ្ធសាស្ត្រលក់ដ៏មុតស្រួចរបស់យើង ហើយពួកគាត់សុទ្ធតែទទួលបានជោគជ័យយ៉ាងធំធេងបំផុត។

  លោកជំទាវ​ សុន កណ្ណិកា
  លោកជំទាវ​ សុន កណ្ណិកា
  លោកជំទាវ​ សុន កណ្ណិកា

ជំទាវក្មេងបានបន្ថែមថា៖ 

យើងមិនដែលបោះបង់សមាជិករបស់យើងចោលនោះទេ យើងតែងតែយកចិត្តទុកដាក់ក្នុងការបង្កើតយុទ្ធសាស្ត្រថ្មីៗ និងរៀបចំនូវសិក្ខាសាលាបណ្ដុះបណ្ដាលជំនាញ ក៏ដូចជាកម្មវិធីលើកទឹកចិត្តល្អៗ ដើម្បីជួយឲ្យពួកគាត់មានទំនុកចិត្ត និងមានថាមពលពេញលេញក្នុងការលក់បន្ថែមទៀត។

  លោកជំទាវ​ សុន កណ្ណិកា
សិក្ខាសាលារបស់ក្រុមហ៊ុនកំពូលប្រេន SK Richest
សិក្ខាសាលារបស់ក្រុមហ៊ុនកំពូលប្រេន SK Richest
សិក្ខាសាលារបស់ក្រុមហ៊ុនកំពូលប្រេន SK Richest
សិក្ខាសាលារបស់ក្រុមហ៊ុនកំពូលប្រេន SK Richest

គួរបញ្ជាក់ផងដែរថា សិក្ខាសាលារយៈពេលមួយថ្ងៃពេញនេះ បានបង្កើតស្នាមញញឹមប្រកបដោយទំនុកចិត្តដល់សិក្ខាកាមទាំងអស់ តាមរយៈចំណេះដឹងថ្មីៗ ដែលអាចជួយឲ្យពួកគាត់ អាចប្រែខ្លួនពីអ្នកលក់ធម្មតា អ្នកលក់គ្មានតិចនិក អ្នកលក់គ្មានគោលដៅច្បាស់លាស់ មកជាអ្នកលក់ទាន់សម័យ អ្នកលក់មានក្បួន និងតិចនិកច្បាស់លាស់ និងជាអ្នកលក់ដែលមានអ្នកជំនាញ នៅចាំណែនាំពីក្រោយផងដែរ៕

សិក្ខាសាលារបស់ក្រុមហ៊ុនកំពូលប្រេន SK Richest
សិក្ខាសាលារបស់ក្រុមហ៊ុនកំពូលប្រេន SK Richest
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T