កូវីដ-១៩កំពុងរាតត្បាតក្នុងប្រទេស បែរជាពលរដ្ឋរាប់សិបនាក់ ប្រជ្រៀតគ្នាឡើងភ្នំ បើទោះបីជារដ្ឋាភិបាលអង្វរក៏ដោយ

//s9.kh1.co/da/daeabd17276ba4b5ca03603ca67c2ad80d9fa7f2.jpg
សង្គម

 ២៨-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

មនុស្សរាប់សិបនាក់ បានប្រមូលផ្ដុំគ្នាឡើងទៅលើកំពូលភ្នំ Snowdon បើទោះបីជារដ្ឋាភិបាលនៃប្រទេសវែលបានទទូចឲ្យប្រជាជនចៀសវាងការធ្វើដំណើរណាមួយដែលមិនចាំបាច់ក៏ដោយ

វែល៖ មនុស្សរាប់សិបនាក់ បានប្រមូលផ្ដុំគ្នាឡើងទៅលើកំពូលភ្នំ Snowdon  បើទោះបីជារដ្ឋាភិបាលនៃប្រទេសវែលបានទទូចឲ្យប្រជាជនចៀសវាងការធ្វើដំណើរណាមួយដែលមិនចាំបាច់ក៏ដោយ។ ភ្នំកម្ពស់​​ ១,០៥៣ម៉ែត្រនេះ គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយក្នុងប្រទេសវែល ពីព្រោះភ្ញៀវទេសចរអាចដើរឡើងបាន ដោយមិនចាំបាច់ប្រើប្រាស់ឧបករណ៍ជំនួយឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង យោងតាមរូបភាពដែលថតបានកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានបង្ហាញឲ្យឃើញថាមនុស្សរាប់សិបនាក់បានប្រជ្រៀតគ្នាដើរតាមដងផ្លូវឆ្ពោះទៅកាន់កំពូលភ្នំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើ​​​​​​​​​​​​​យទន្ទឹមនឹងនេះ ​អ្នកដើរឡើងភ្នំបាននិយាយថា​ ពួកគេពិតជាភ្ញាក់ផ្អើលណាស់ ពីព្រោះមិនធ្លាប់ឃើញភ្នំ Snowdon មានមនុស្សមកលេងយ៉ាងច្រើនកុះករបែបនេះទេ។ តែយ៉ាងណាមិញ វាបានបង្កទៅជាការព្រួយបារម្ភទៅវិញ ដែលអាជ្ញាធរនៃឧទ្យានជាតិ អាចនឹងរងសម្ពាធ ហើយសម្រេចបិទភ្នំជាលើកទីពីរក្នុងឆ្នាំនេះ។

គួរឲ្យដឹងដែរថា អ្នកគ្រប់គ្រងឧទ្យានជាតិរបស់រដ្ឋាភិបាលវែល ក៏ធ្លាប់បានអំពាវនាវដល់ប្រជាជនទាំងអស់ឲ្យចូលរួមគ្នាទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ផងដែរ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំរបស់រដ្ឋាភិបាល និងចេះត្រៀមខ្លួន នៅពេលធ្វើដំណើរទៅកន្លែងណា​ដែលមានមនុស្សច្រើនជាដើម៕

សូមទស្សនារូបភាពខាងក្រោម៖

ភ្ញៀវទេសចរឡើងទៅលើកំពូលភ្នំ
ភ្ញៀវទេសចរឡើងទៅលើកំពូលភ្នំ
ភ្ញៀវទេសចរឡើងទៅលើកំពូលភ្នំ
ភ្ញៀវទេសចរឡើងទៅលើកំពូលភ្នំ
ភ្ញៀវទេសចរឡើងទៅលើកំពូលភ្នំ
ភ្ញៀវទេសចរឡើងទៅលើកំពូលភ្នំ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T