វី ឌីណែត បានក្លាយជាម្ចាស់ពានរង្វាន់កម្មវិធី I Am A Singer Cambodia រដូវកាលទី ២ យប់មិញ

//s9.kh1.co/3d/3d557ea4d1d768b7eb7db46000f951bb2f1cfedd.jpg
តារា & កម្សាន្ដ

 ២៧-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ទីបំផុត បានរកឃើញ ម្ចាស់ពានរង្វាន់ កម្មវិធី I Am A Singer Cambodia រដូវកាលទី ២ គឺ តារាចម្រៀងស្រី កញ្ញា វី ឌីណែត ដែលទទួលបាននូវភាពជោគជ័យ បន្ទាប់ពីចូលរួមប្រកួតប្រជែង អស់រយៈពេលជាច្រើនសប្ដាហ៍។

ភ្នំពេញ៖ បន្ទាប់ពីចូលប្រឡូកនៅក្នុងវិស័យសិល្បៈអស់ជាច្រើនឆ្នាំ មកទល់នឹងបច្ចុប្បន្ននេះ តារាចម្រៀងស្រី កញ្ញា វី ឌីណែត កាន់តែទទួលបាននូវការគាំទ្រពីទស្សនិកជនជាច្រើន ជាមួយនឹងសមត្ថភាពនឹងទឹកដមសម្លេងដ៏ពីរោះ ដែលអាចឲ្យនាងកាន់តែមានភាពលេចធ្លោ និងទទួលបានជោគជ័យនៅក្នុងអាជីពមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីយប់មិញ ដែលជាការប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក ក្នុងកម្មវិធី I Am A Singer Cambodia រដូវកាលទី២ គឺជាភាពជោគជ័យថ្មីមួយសម្រាប់ កញ្ញា វី ឌីណែត បន្ទាប់ពីចូលរួមការប្រលងអស់រយៈពេលជាច្រើនសប្ដាហ៍ ទីបំផុត តារាចម្រៀងស្រីរូបនេះ ក៏បានក្លាយជាម្ចាស់ពានរង្វាន់ កម្មវិធី I Am A Singer Cambodia រដូវកាលទី២ ព្រមជាមួយនឹងសមត្ថភាពដ៏ល្អ ដែលធ្វើឲ្យទស្សនិកជនជាច្រើន ពេញចិត្តគ្រប់ៗគ្នា។ 

យ៉ាងណាមិញ បន្ទាប់ពីជ្រាបដំណឹងដ៏សែនរំភើប របស់តារាស្រីរូបនេះហើយ ក៏មានបណ្ដាហ្វេនៗជាច្រើន បានមកចូលរួមសម្ដែងក្ដីត្រេកអរ និងអបអរសាទរចំពោះនាង ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីទទួលបានភាពជោគជ័យបែបនេះ៕ 

ប្រភព៖ Smart Axiata

សូមទស្សនារូបភាពខាងក្រោម៖ 

 កញ្ញា វី ឌីំណែត 
 កញ្ញា វី ឌីំណែត 
 កញ្ញា វី ឌីំណែត 
 កញ្ញា វី ឌីំណែត 
 កញ្ញា វី ឌីំណែត 
 កញ្ញា វី ឌីំណែត 
 កញ្ញា វី ឌីំណែត 
 កញ្ញា វី ឌីំណែត 
 កញ្ញា វី ឌីំណែត 
 កញ្ញា វី ឌីំណែត 
ទិដ្ឋភាពដ៏រីករាយ ដែល កញ្ញា វី ឌីំណែត ក្លាយជាម្ចាស់ពានរង្វាន់ កម្មវិធី I Am A Singer Cambodia រដូវកាលទី២

វីឌីណែត
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T