រំភើបជំនួស! លោកតាអាយុ៨៩ឆ្នាំជាអ្នកដឹកភីហ្សា ទទួលបានលាភធំ ជាលុយធីបខ្ទង់ម៉ឺនដុល្លារពីភ្ញៀវ (មានវីដេអូ)

//s9.kh1.co/70/70a0f57afdeff84ce9f2c70be615abe20c7d5c42.jpg
សង្គម

 ២៧-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ពួកគេតែងតែស្នើសុំលោកតា នៅពេលបញ្ជាទិញភីហ្សា ហើយចាប់ផ្ដើមថតការដឹកជញ្ជូនរបស់គាត់ជាវីដេអូតិកតុក។

អាមេរិក៖ លោកតាអាយុ៨៩ឆ្នាំដែលជាអ្នកដឹកជញ្ជូនភីហ្សាទៅឲ្យភ្ញៀវ មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន១២,០០០ដុល្លារ។ លោកតា Derlin Newey សឹងតែមិនជឿ កាលពីព្រឹកថ្ងៃអង្គារ នៅពេលក្រុមគ្រួសារ Valdez បានគោះទ្វារដល់មុខផ្ទះរបស់គាត់ ក្នុងរដ្ឋ Utah។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកតា Newey បានទទួលប្រាក់ទាំងក្ដីត្រេកអរ ថែមទាំងលាយឡំនឹងទឹកភ្នែក។ លោកតាជាអ្នកដឹកជញ្ជូនភីហ្សារបស់ក្រុមហ៊ុន Papa John's Pizza ហើយលោកធ្វើការរយៈពេល៣០ម៉ោង ក្នុងមួយសប្ដាហ៍។ លោកតាបានបញ្ជាក់ថា គាត់ចាប់ផ្ដើមធ្វើការងារ បន្ទាប់ពីដឹងថា គាត់មិនអាចរស់នៅ ដោយពឹងផ្អែកលើរបបសន្តិសុខសង្គមបានទេ។

លោកតា Derlin Newey ទទួលបានប្រាក់ទាំងក្ដីរំភើប
លោកតា Derlin Newey ទទួលបានប្រាក់ទាំងក្ដីរំភើប

ក្រៅពីធ្វើជាអ្នកដឹកជញ្ជូនភីហ្សា លោកតា Newey ក៏បានក្លាយជាតារាតិកតុកដែលទើបតែរះ ដោយសារអតិថិជនស្មោះត្រង់មួយចំនួន។ ក្រុមគ្រួសារ Valdez បាននិយាយថា ពួកគេតែងតែស្នើសុំលោកតា នៅពេលបញ្ជាទិញភីហ្សា ហើយចាប់ផ្ដើមថតការដឹកជញ្ជូនរបស់គាត់ជាវីដេអូតិកតុក នៅលើគណនី @vendingheads របស់ពួកគេ។

មូលប្បទានប័ត្រជាទឹកប្រាក់ចំនួន១២,០០០ដុល្លារ
មូលប្បទានប័ត្រជាទឹកប្រាក់ចំនួន១២,០០០ដុល្លារ

ដោយមានអ្នក followers ជាង៥៣,០០០នាក់ ក្រុមគ្រួសារនេះតែងតែទទួលបានសំនួរ ដោយសួរថា ហេតុអ្វីលោកតាមានអាយុច្រើនហើយ នៅតែដឹកជញ្ជូនភីហ្សាទៀត? ពួកគេក៏បានឯកភាពគ្នាថា លោកតាមិនគួរធ្វើការច្រើនពេកនោះទេ ហើយគ្រួសារនេះក៏បានស្នើសុំអ្នក followers រៃអង្គាសជាប្រាក់ រហូតបានទៅដល់ចំនួន១២,០០០ដុល្លារ។

នៅលើមូលប្បទានប័ត្រក៏បានចុះហត្ថលេខា ដោយពាក្យថា TikTok Family (គ្រួសារតិកតុក) ផងដែរ។ លោកតា Newey មានចិត្តរំភើប ប៉ុន្តែក៏មិនធ្លាប់ដឹងទេថា តើតិកតុកគឺជាអ្វីផងដែរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T