WHO៖ មនុស្សចំនួន «២លាននាក់» អាចនឹងស្លាប់ ទម្រាំវ៉ាក់សាំង COVID-19 រួចរាល់ជាផ្លូវការ

//s9.kh1.co/03/03518e84a103f2fa000b3c968c32c20880a982f7.jpg
សង្គម

 ២៦-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អង្គការសុខភាពពិភពលោក និយាយថាមនុស្សចំនួន២លាននាក់អាចនឹងស្លាប់ ទម្រាំវ៉ាក់សាំង COVID-19 រួចរាល់ជាផ្លូវការ

ហ្សឺណែវ៖ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងហ្សឺណែវ កាលពីថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ លោក Michael Ryan នាយកកម្មវិធីសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោក (WHO) បានព្យាករណ៍ថា មនុស្សចំនួនលាននាក់អាចនឹងស្លាប់ មុនពេលមានវ៉ាក់សាំង COVID-19 សម្រាប់ប្រើប្រាស់ជាផ្លូវការ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Ryan បានមានប្រសាសន៍ថា៖

តាមស្ថានភាពជាក់ស្ដែង ទម្រាំមានវ៉ាក់សាំងសម្រាប់ប្រើប្រាស់នៅរយៈពេល៩ខែទៀត ចំនួនអ្នកស្លាប់២លាននាក់ មិនមែនគ្រាន់តែជាការស្រមើស្រមៃឡើយ តែវាជារឿងដែលអាចទៅរួច និងជារឿងដែលគួរឱ្យសោកស្ដាយ​បំផុត។

លោក Ryan

លោកក៏បានសង្កត់ធ្ងន់ដែរថា​ ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ យើងចាំបាច់ត្រូវចាត់វិធានការឲ្យអស់ពីលទ្ធភាពតាមដែលអាចធ្វើទៅបាន រួមមានការធ្វើតេស្ដ ការតាមដាន ការព្យាបាល និងរក្សាគម្លាតសង្គមជាដើម។

ទន្ទឹមនឹងនេះដែរ លោកស្រី Maria Van Kerkhove ប្រធានបច្ចេកទេសរបស់អង្គការសុខភាពពិភពលោក​ ដែលទទួលបន្ទុកលើវីរុសកូរ៉ណាបានព្រមានថា ស្ថានប័នវេជ្ជសាស្ដ្រនៅតាមបណ្ដាប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុប កំពុងទទួលរងបន្ទុកធ្ងន់ធ្ងរ។ លោកស្រីបាននិយាយថា អង្គការពាណិជ្ជកម្មពិភពលោក​ មានការព្រួយបារម្ភពីការកើនឡើងនៃអ្នកជំងឺ ដែលបណ្ដាលឲ្យខ្វះខាតគ្រែសម្រាប់នៅមន្ទីរពេទ្យជាច្រើន។

គួរជម្រាបថា យោងតាមគេហទំព័រ Worldometers គិតត្រឹមរសៀលថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០ ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងពិភពលោកបានកើនដល់ជាង ៩៩៣,០០០នាក់ហើយ ក្នុងចំណោមអ្នកឆ្លងសរុបជាង ៣២.៧លាននាក់ ខណៈអ្នកជំងឺប្រមាណ ២៤.១លាននាក់ជាសះស្បើយវិញ៕

លោក Ryan និង លោក Tedros
លោក Ryan និង លោក Tedros
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T