សំណាងមែន! គ្រាន់តែសម្អាតឃ្លាំងដាក់រថយន្ដលេងៗសោះ ប្រទះឃើញប៉ាន់តែបុរាណចិនមានតម្លៃជិតកន្លះលានដុល្លារ

//s9.kh1.co/e8/e87dfcc6d0658aff96d32fcae1ca0f604af2e18c.jpg
សង្គម

 ២៦-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ប៉ាន់តែ​រាងតូចច្រឡឹងមួយ ត្រូវបុរសវ័យ​​​៥១ឆ្នាំម្នាក់​​​ ប្រទះឃើញនៅពេលបោសសម្អាតឃ្លាំងដាក់រថយន្ដមួយកន្លែង ហើយដាក់ដេញថ្លៃបានរហូតដល់ទៅ ៣៩ម៉ឺនផោន

អង់គ្លេស៖ ប៉ាន់តែ​រាងតូចច្រឡឹងមួយ ត្រូវបុរសជនជាតិអង់គ្លេសវ័យ​​​ ៥១ឆ្នាំម្នាក់​​​ ប្រទះឃើញនៅពេលបោសសម្អាតឃ្លាំងដាក់រថយន្ដមួយកន្លែង ហើយដាក់ដេញថ្លៃបានរហូតដល់ទៅ ៣៩ម៉ឺនផោន (ឬស្មើនឹង​ ៤៩៧,៦៣៤ ដុល្លារអាមេរិក)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ាន់តែប្រវិត្ដសាស្ដ្រនេះ ត្រូវគេជឿថាជាប៉ាន់មួយ ក្នុងចំណោមប៉ាន់ចំនួនបួនដែលនៅសេសសល់ និងធ្លាប់កាន់ដោយព្រះចៅអធិរាជចិន Qianlong ក្នុងសតវត្សរ៍ទី១៨។ វាមានប្រវែងត្រឹមតែ ១៥សង់ទីម៉ែត្រ និងដាក់ដេញថ្លៃលើកដំបូងក្នុងតម្លៃ ១០ម៉ឺនផោន ហើយក្នុងរយៈពេលតែ១១នាទីប៉ុណ្ណោះ ប៉ាន់តែបុរាណនេះ អាចលក់បានថ្លៃជាងតម្លៃដើមជិត១០ដងឯណោះ។

ដំបូងឡើយ ក្រុមហ៊ុនដេញថ្លៃ Hansons Auctioneers សង្ឃឹមថាប៉ាន់តែសម័យបុរាណនេះ នឹងអាចដេញថ្លៃបានចន្លោះពីម៉ឺន ទៅ ៤​​​ ម៉ឺន​ផោន​ប៉ុណ្ណោះ មុនពេលឡើងថ្លៃដល់ ១៥ ម៉ឺនផោន។

អ្នកដេញថ្លៃតាមទូរស័ព្ទចំនួននាក់ មកពីជុំវិញពិភពលោករួមទាំងចិន និងអាមេរិក បានប្រកួតប្រជែងគ្នាដើម្បីក្លាយជាម្ចាស់របស់ប៉ាន់បុរាណ តែនៅទីបំផុតវាបានធ្លាក់ទៅលើដៃអ្នកទិញដែលមកពីឡុងដ៍ ប្រទេសអង់គ្លេស៕

សូមទស្សនារូបភាពខាងក្រោម៖

ប៉ាន់តែបុរាណចិន
ប៉ាន់តែបុរាណចិន
ប៉ាន់តែបុរាណចិន
ប៉ាន់តែបុរាណចិន
អ្នករកឃើញប៉ាន់តែ
អ្នករកឃើញប៉ាន់តែ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T