ទុកឆ្មាឲ្យនៅផ្ទះតែឯង លុះពេលត្រលប់មកវិញ ឃើញសុទ្ធតែរូបឆ្មាសែហ្វី ពេញថេបប្លេត (មានវីដេអូ)

//s9.kh1.co/93/93f9d93d269e1becb240e168cc4f516a76dbef59.jpg
សង្គម

 ២៥-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

នារីចិនម្នាក់ មិនបញ្ចេញអត្តសញ្ញាណ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញឆ្មាចិញ្ចឹមរបស់នាងមួយក្បាលចេះសែហ្វី

អូស្ត្រាលី៖ កាលពីថ្ងៃអង្គារទី២២ ខែកញ្ញាកន្លងទៅនេះ នារីចិនម្នាក់ មិនបញ្ចេញអត្តសញ្ញាណ និងជានិស្សិតដែលកំពុងសិក្សានៅប្រទេសអូស្ត្រាលី បានចេញទៅខាងក្រៅ ដោយទុកឲ្យឆ្មាចិញ្ចឹមរបស់នាងចំនួនពីរក្បាលឲ្យនៅក្នុងផ្ទះតែឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឆ្មាទាំងពីរក្បាលនោះ មានឈ្មោះថា Er Niu វ័យ៧ខែ និង Xiao Ai វ័យ១ឆ្នាំ។ ហើយនៅពេលដែលនាងត្រលប់មកផ្ទះវិញ ក៏ស្រាប់តែប្រទះឃើញរោមឆ្មាពណ៌ស ដែលជារបស់ឆ្មា Er Niu ជ្រុះពេញអេក្រង់ថេបប្លេតរបស់នាង។ ដោយមានភាពងឿងឆ្ងល់ នាងក៏បានឆែកអាល់ប៊ុមរូបថតមើល ដែលភ្លាមៗនោះ នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញរូបថតឆ្មាសែហ្វីជាច្រើនដោយខ្លួនវាផ្ទាល់។

ឃើញដូច្នេះ នាងក៏បានថតជាវីដេអូ និងយកទៅបង្ហោះចែកចាយទៅលើបណ្ដាញសង្គម Tik Tok ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។

ទន្ទឹមនឹងនេះដែរ មានមហាជនមួយចំនួនបានបញ្ចេញមតិបែបលេងសើច ដោយលើកឡើងថា៖

ឆ្មានេះ ថតរូបចង់ផ្ញើទៅឲ្យនារីណាម្នាក់មែនទេ?

មតិមហាជន

ថតរូបបានស្អាតណាស់!

មតិមហាជន

វាធ្វើឲ្យខ្ញុំ នឹកឃើញដល់កាលកូនតូចរបស់ខ្ញុំលួចលេងទូរសព្ទដៃ៕

មតិមហាជន

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រោមឆ្មានៅលើអេក្រង់ថេបប្លេត
រោមឆ្មានៅលើអេក្រង់ថេបប្លេត
ឆ្មាសែហ្វី
ឆ្មាសែហ្វី
ឆ្មាសែហ្វី
ឆ្មាសែហ្វី
ឆ្មាសែហ្វី
ឆ្មាសែហ្វី
ឆ្មាសែហ្វី
ឆ្មាសែហ្វី
ឆ្មាចិញ្ចឹមទាំងពីរក្បាលរបស់នារីចិន
ឆ្មាចិញ្ចឹមទាំងពីរក្បាលរបស់នារីចិន
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T