បរទេស៖ បើតាមគេហទំព័រ Sport របស់អេស៉្បាញបានឲ្យដឹងថាកំពូលខ្សែប្រយុទ្ធ Lionel Messi មានគម្រោងបំបែកកំណត់ត្រាចំនួន៤ជាមួយក្លិប Barcelona នៅរដូវកាលថ្មី២០២០/២១នេះ។ ហើយកំណត់ត្រាទាំងនោះមានដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស- កីឡាករដែលបង្ហាញខ្លួនឲ្យ Barcelona បានច្រើនប្រកួតជាងគេ
បច្ចុប្បន្នកំណត់ត្រាមួយនេះកាន់ដោយលោក Xavi ដែលបង្ហាញខ្លួនឲ្យ Barcelona បានលើសគេចំនួន៧៣១ប្រកួត។ ចំណែកឯ Messi បង្ហាញខ្លួនឲ្យ Barca បាន៧៣១ប្រកួតហើយគិតមកដល់ពេលនេះ។
- កីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងនៅក្នុងក្លិបអាជីពមួយ
កំណត់ត្រានេះកំពុងតែកាន់ដោយលោក Pele ដែលរកបាន៦៤៣គ្រាប់ឲ្យក្លិប Santos រីឯ Messi វិញកំពុងរកបាន៦៣៤គ្រាប់ឲ្យ Barcelona ។
- កីឡាករដែលបង្ហាញខ្លួនបានច្រើនរដូវកាលជាងគេឲ្យ Barcelona
លោក Carles Rexach និង Xavi កំពុងតែកាន់កំណត់ត្រាមួយនេះ ពោលពួកគេបង្ហាញខ្លួនឲ្យ Barca បាន១៧រដូវកាល។ ចំណែករដូវកាល២០២០/២១នេះនឹងក្លាយជារដូវកាលទី១៧របស់ Messi ជាមួយ Barca ដែរហើយ។
- កីឡាករដែលឈ្នះពានបានច្រើនជាងគេនៅក្នុងក្លិបអាជីពមួយ
អតីតតារាឆ្នើមរបស់ក្លិប Manchester United លោក Ryan Giggs កំពុងតែកាន់កំណត់ត្រាមួយនេះ ដោយឈ្នះបានសរុបចំនួន៣៦ពាន។ រីឯ Messi ឈ្នះបាន៣៤ពានជាមួយក្លិប Barcelona ហើយរដូវកាលថ្មីនេះជាឱកាសរបស់តារាវ័យ៣៣ឆ្នាំក្នុងការបំបែកកំណត់ត្រារបស់ Giggs ៕
ប្រភព៖ givemesport