តំណាងរបស់ Bale ៖ R. Madrid គួរតែថើបដានជើងរបស់ Bale ទើបសមនឹងអ្វីដែលរូបគេខំជួយក្លិបកន្លងមក

//s9.kh1.co/5f/5f9b125d218c4e082b7fe55d8bc01a2d7ceda413.jpg
កីទ្បា

 ២៣-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រោយផ្លាស់មកលេងឲ្យ Spurs វិញតំណាងរបស់ Gareth Bale ចេញមកស្តីបន្ទោសទៅក្លិប Real Madrid ចំៗជុំវិញការមិនយកចិត្តទុកដាក់ចំពោះ Bale មួយរយៈពេលចុងក្រោយនេះ

បរទេស៖ ខ្សែប្រយុទ្ធ Gareth Bale បានវិលត្រឡប់មកលេងឲ្យក្លិបចាស់របស់ខ្លួនវិញហើយនៅរដូវកាលថ្មីនេះ ក្រោយចាកចេញទៅចូលរួមជាមួយក្លិប Real Madrid កាលពីឆ្នាំ២០១៣។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណាយពេល៧រដូវកាលនៅទឹកដី Santiago Bernabeu  ជម្រើសជាតិវែលស៍រូបនេះ បានដើរតួយ៉ាងសំខាន់ក្នុងការជួយឲ្យ Real Madrid ឈ្នះពានធំៗជាច្រើនដូចជាពាន UEFA Champions League ចំនួន៤លើក និងពាន La Liga ចំនួន២លើក។ 

https://s9.kh1.co/__image/w=650,h=435,q=100/12/120141d14bc576322a902bae754c99b11892e37f.jpg

យ៉ាងណាមិញដោយសារតែមិនសូវមានឈ្មោះចូលលេងឲ្យ Real Madrid ក្រោមការដឹកនាំរបស់លោក Zinedine Zidane ប៉ុន្មានខែចុងក្រោយនេះ ទើបធ្វើឲ្យ Bale មានគំនិតចង់ចាកចេញ។ ដោយឡែកថ្មីៗនេះបន្ទាប់ពីផ្លាស់មកលេងឲ្យក្លិប Tottenham Hotspur វិញក្នុងកិច្ចសន្យាខ្ចីជើងមួយរដូវកាល តំណាងរបស់កីឡាកររូបនេះបានចេញមកស្តីបន្ទោសទៅក្លិប Real Madrid ចំៗជុំវិញការមិនយកចិត្តទុកដាក់ចំពោះ Bale មួយរយៈពេលចុងក្រោយនេះ។ 

https://s9.kh1.co/__image/w=650,h=366,q=100/e3/e30678b8ac1ef6ca07505511f59d5557c560c3da.jpg

សម្រាប់កីឡាករដែលជួយក្លិបបានច្រើនដូច Gareth Bale គួរតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំក្លិប Real Madrid ប៉ុន្តែជាក់ស្តែងគឺខុសពីការគិតទាំងស្រុង។ និយាយឲ្យអាក្រក់ស្តាប់ទៅ Real Madrid គួរតែថើបដានជើងរបស់ Bale នៅពេលដែលគេចាកចេញ ទើបសមនឹងអ្វីដែលកីឡាកររូបនេះខំជួយក្លិបកន្លងមក។ រយៈពេល៧ឆ្នាំនេះគ្រប់គ្នាតែងតែលេចឮព័ត៌មានថា Bale មិនព្រមរៀននិយាយភាសាអេស៉្បាញ ប៉ុន្តែការពិតរូបគេតែងតែព្យាយាមទំនាក់ទំនងជាភាសាអេស៉្បាញជានិច្ច។ ខ្ញុំជាតំណាងរបស់កីឡាកររូបនេះតាំងពីគេនៅក្មេងមកម្ល៉េះហើយការដែលនិយាយថា Bale មិនខ្វាយខ្វល់ពីបាល់ទាត់នោះជារឿងមួយដែលឆ្ងាយពីការពិតណាស់៕

តំណាងរបស់ Gareth Bale លោក Jonathan Barnett
លោក Jonathan Barnett
លោក Jonathan Barnett

ប្រភពgoal

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T