កំពុងបរិភោគអាហារលើកោះសុខៗ ស្រាប់តែក្ដាមធំៗលើកទ័ពចេញមករំខាន ព្រោះតែធុំក្លិនអាហារ

//s9.kh1.co/59/593197533c847224c36b62a21e41cc9abf54ffed.jpg
សង្គម

 ២៣-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ គ្រួសាររបស់អ្នកស្រី Amy Luetich បានទៅបោះតង់នៅលើកោះមួយឈ្មោះថា Christmas Island ដែលធ្វើឲ្យហ្វូងក្ដាមៗធំវារឡើងមកលើគោក

អូស្ត្រាលី៖ ថ្មីៗនេះ គ្រួសាររបស់អ្នកស្រី Amy Luetich បានទៅបោះតង់នៅលើកោះមួយឈ្មោះថា Christmas Island ដែលមានទីតាំងស្ថិតនៅឆ្ងាយពីភាគពាយ័ព្យនៃប្រទេសអូស្ដ្រាលី។ ហើយនៅពេលដែលពួកគេកំពុងអាំងសាច់ សម្រាប់ទទួលទានពេលរាត្រី ក៏ស្រាប់តែមានហ្វូងក្ដាមធំៗចេញពីក្នុងទឹក និងវារមកលើគោកតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហ្វូងក្ដាមទាំងនោះ មានរូបរាងយ៉ាងកាច និងត្រូវបានគេស្គាល់ថាជា ក្ដាមដូង ហើយពួកវា ពូកែខាងហិតក្លិនផងដែរ។ ពួកវា បានវារឡើងមកលើគោកដើម្បីស្វែងរកចំណីសុី ព្រោះតែធុំក្លិនអាហារ ដែលក្រុមគ្រួសាររបស់អ្នកស្រី Amy បានអាំងសាច់។

អ្នកស្រី Amy បានឲ្យដឹងថា អ្នកស្រី ព្រមទាំងគ្រួសារបានរស់នៅលើកោះនេះ ជាច្រើនឆ្នាំហើយ ហើយក៏ធ្លាប់បានបោះតង់ប៉ុន្មានដងផងដែរ តែមិនដែលបានឃើញក្ដាមច្រើនយ៉ាងនេះវារចេញមកឡើយ។ ហើយអ្នកស្រី និងសមាជិកគ្រួសារមិនអាចធ្វើអ្វីពួកវាបានឡើយ ដោយគ្រាន់តែព្យាយាមដេញចេញពីកន្លែងទទួលទានអាហារប៉ុណ្ណោះ។

យ៉ាងណាមិញ សាច់របស់ក្ដាមដូងពិតជាមានរសជាតិឆ្ងាញ់យ៉ាងខ្លាំង តែពួកវាស្ថិតនៅក្រោមការការពារក្នុងប្រទេសអូស្ត្រាលី ដែលជាប្រភេទសត្វជិតផុតពូជផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T