តួខ្មោចរឿង លោកបងណាក់វគ្គ២ ពេលសម្ដែងអ្នកណាក៏ខ្លាច ប៉ុន្តែសម្រស់ក្រៅឆាកឡើងសង្ហា

//s9.kh1.co/5d/5d4f01952793aab9637658ea5d860b3304c47228.jpg
តារា & កម្សាន្ដ

 ២៣-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

នៅក្នុងរឿងលងគេឡើងចង់បះសក់ តែមកមើលសម្រស់នៅខាងក្រៅឆាកវិញ តួអង្គលោកបងណាក់ ពិតជាសង្ហា អ្នកណាឃើញហើយ ក៏គួរឲ្យចង់លង់ស្នេហ៍ដែរ។

ថៃ៖ ជាការពិតណាស់ ខ្សែភាពយន្តថៃបែបភ័យរន្ធត់រឿង Pee Nak2 (លោកបងណាក់វគ្គ២) ដែលកំពុងតែចាក់បញ្ចាំងនៅតាមរោងភាពយន្តនានា ពិតជាទទួលបានការគាំទ្រច្រើនខ្លាំងមែនទែន ដោយសារថា សាច់រឿងទាំងមូល គឺមានលាយឡំគ្រប់រសជាតិ មានទាំង កំប្លែង កម្សត់ និងមានឈុតឆាកកាន់តែភ័យរន្ធត់មិនចាញ់កាលពីវគ្គ១ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ សម្រាប់តួអង្គនីមួយៗ នៅក្នុងរឿងនេះ គឺសុទ្ធសឹងតែជាតារាវ័យក្មេង ហើយម្នាក់មានទេពកោសល្យខ្ពស់ និងមានរូបសម្បត្តិស្រស់សង្ហាខ្លាំងណាស់ ទើបធ្វើឲ្យរឿងមួយនេះ កាន់តែទាក់ទាញចិត្តអ្នកទស្សនាខ្លាំងថែមទៀត។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត តួអង្គខ្មោច ដែលសម្ដែងដោយ តារាប្រុស Timethai វិញ យើងឃើញថា ពេលដែលសម្ដែងនៅក្នុងរឿង តារាប្រុសរូបនេះ ធ្វើឲ្យអ្នកទស្សនាឃើញហើយ ភ័យរន្ធត់ញាប់ញ័រ ស្រែកស្ទើរបែកបំពង់ក ព្រោះការតុបតែងមុខ និងរូបរាងចេញមកគួរឲ្យខ្លាច ដូចខ្មោចពិតៗតែម្ដង។

ប៉ុន្តែ បើងាកមកមើលសម្រស់ និងចរិតពិតរបស់លោក នៅខាងក្រៅឆាកវិញ តារាប្រុសរូបនេះ ពិតជាមានរូបរាងសង្ហាគួរឲ្យស្រលាញ់ណាស់ ពិសេសនោះគឺមុខមាត់ដ៏រាយមន្តស្នេហ៍របស់លោក ពេលដែលញញឹមម្ដងៗ អ្នកណាឃើញហើយក៏លង់ស្នេហ៍ដែរ មិនមែនគួរឲ្យខ្លាចដូចក្នុងរឿងឡើយ។

មួយវិញទៀត តារាប្រុសរូបនេះ មិនមែនត្រឹមតែមានទេពកោសល្យសម្ដែងបានយ៉ាងល្អនោះទេ តែលោកក៏ជាតារាចម្រៀងដ៏ល្បីមួយរូប និងមានអ្នកគាំទ្រជាច្រើនសន្ធឹកផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖ 

Timethai តួអង្គខ្មោច ក្នុងរឿងលោកបងណាក់វគ្គ២

Chan Sophon
S.P

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · មួយម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T