ចិន៖ ថ្មីៗនេះ តារាសម្តែងល្បី Angela Baby បានធ្វើកិច្ចសម្ភាសន៍ជាមួយ QQ page ដើម្បីចែករំលែករឿងរ៉ាវដែលមិនបានបង្ហាញពីជីវិតផ្ទាល់ខ្លួនរបស់នាងពីអតីតកាល ដែលបានកើតលើតារាស្រីរូបនេះ ដែលបានផ្លាស់ប្តូរការគិតរបស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីរយៈពេល ៥ ឆ្នាំមកនេះ ភរិយា Huang Xiaoming មួយរូបនេះ បានជីកកកាយ ជាលើកដំបូង បានបង្ហាញថាព្រឹត្តិការណ៍ដែលបានកើតឡើងចំពោះជីវិតរបស់នាងជាពិសេសនោះព្រឹត្តិការណ៍ គ្រោះថ្នាក់ស្ទើរតែធ្លាក់យន្ដហោះដែលនាងបានជួបប្រទះ។
ក្នុងនោះផងដែរ Angela Baby បានចែករំលែកថា ជាច្រើនឆ្នាំកន្លងទៅ នាងមានជើងហោះហើរពីហុងកុងទៅ Los Angeles ខណៈកំពុងតែហោះហើរ ក្រោយមកត្រូវបានគេ ប្រកាសថាត្រូវចុះចតជាបន្ទាន់នៅមហាសមុទ្រប៉ាស៊ីហ្វិក។
ជាមួយគ្នាផងដែរ អ្នកដំណើរទាំងអស់ត្រូវបានគេបំពាក់អាវការពារជីវិត អ្នកបម្រើតាមយន្តហោះបានជូនដំណឹងថាយន្តហោះកំពុងតែមានបញ្ហា វានឹងអាចធ្លាក់ចូលទឹកនាពេលខាងមុខ ដូច្នេះពួកគេត្រូវប្រើខ្នើយដើម្បីការពារក្បាលរបស់អ្នកដំណើរ។
នៅពេលនេះ មានអ្នកដំណើរប្រុសនៅពីក្រោយនាង ក៏បានស្រែកថា ខ្ញុំនឹងត្រូវស្លាប់ហើយ សម្រែកមួយនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់តារាសម្តែងស្រីរូបនេះ ដែលធ្វើឱ្យនាងកាន់តែភ័យខ្លាចកាន់តែខ្លាំង ខណៈនាងកំពុងពរពោះកូនដំបូងរបស់នាង។
ខណៈពេលអាសន្ននោះដែរ ភរិយា Huang Xiaoming បាននិយាយនៅពេលនោះ ថានាងមិនបានគិតអ្វីច្រើននោះទេព្រោះនៅក្នុងគំនិតរបស់នាងគ្រាន់តែគិតថា នាងនឹងរស់រាន្តមានជីវិតជាមួយកូនក្នុងផ្ទៃរបស់នាង នាងក៏ចាប់ផ្តើមរៀបចំវ៉ែនតា លិខិតឆ្លងដែន អាហារសម្រន់ ដោយគិតពីអ្វីដែលត្រូវធ្វើប្រសិនបើមានរឿងអាក្រក់កើតឡើង។តែជាសំណាងល្អ យន្តហោះបានចុះចតរកទីទួលដីបានដោយសុវត្ថិភាពនៅលើកោះមួយ។
ទោះជាយ៉ាងណាក្តី Angela Baby ក៏បានចែករំលែកបន្ថែមទៀត អំពីពេលវេលាដែលនាងបានបង្ហាញសញ្ញានៃជំងឺបាក់ទឹកចិត្ត ដោយទទួលបានការរិះគន់និងការសើចចំអកជាច្រើនក្នុងរយៈពេល ២ ខែនាងមិនអាចគេងលក់បានទេដោយគ្រាន់តែក្រឡេកមើលពិដាន ក៏នាងមានអារម្មណ៍មិនល្អទៅហើយ។
យ៉ាងណាមិញ បន្ទាប់ពីបានក្លាយជាម្តាយគេមក នាងតែងតែយកចិត្តទុកដាក់ក្នុងការការពារកូនប្រុសរបស់នាង ដោយព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីកែលម្អខ្លួនឯង មិនត្រឹមតែប៉ុណ្ណឹងទេ បើយោងតាមតារាសម្តែងរូបនេះ នាងបានលើកឡើងថា នាងមិនចង់អោយកូនប្រុសរបស់នាងរងការរិះគន់ពីសំណាក់មនុស្សនោះទេ ហេតុដូច្នេះ នាងតែងតែលាក់បាំង និងកម្រយកកូនចេញក្រៅតាមសារធារណៈផងដែរ។
ជាចុងក្រោយ នាងក៏បានសារភាពផងដែរថាក្រោយពេលសម្រាលកូនរួចនាងមិនមានភាពក្លាហានដូចពីមុនទេ។ នាងតែងតែមានការបារម្ភរាល់ពេល ដែលនាងកំពុងថត ការសម្តែង ឬក៏ខ្សែភាពយន្ត។ នាងតែងតែគិតអំពីកូនប្រុសរបស់នាង ដែលនៅផ្ទះកំពុងរង់ចាំនាងយ៉ាងអន្ទះសារ៕
សូមទស្សនារូបខាងក្រោម៖