ភ្នំពេញ ៖ បន្ទាប់ពីការប្រកួតប្រជែង និងឆ្លងតាមការសម្រិតសម្រាំងដាក់ពន្ទុ យ៉ាងត្រឹមត្រូវ ដោយពិនិត្យ ទៅលើសមត្ថិភាព និងអ្នកដែលមានទេពកោសល្យពិតប្រាកដ ជាពិសេសមានដុង ក្នុងវិស័យសិល្បៈ ក្នុងចំណោមបេក្ខជនរាប់រយនាក់ ដោយសម្រេចជ្រើសយក បេក្ខជនត្រឹមតែ ២០នាក់ប៉ុណ្ណោះ ដើម្បីចូលរួមបង្ហាញសមត្ថិភាព ក្នុងកម្មវិធី "1 2 3 Action" ដែលនឹងចាប់ផ្តើមខាងមុខនេះ ស្ថិតនៅខេត្តព្រះសីហនុ ក្នុងទីតាំង រីស៊ត ឆ្នេរមាសឆ្នេរប្រាក់ «ទិសឧត្តរមានប្រាសាទអង្គរ ទក្សិណ មានឆ្នេរមាសឆ្នេរប្រាក់»។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ថា កម្មវិធី "1 2 3 Action" ជាកម្មវិធីជម្រុញភាពក្លាហានរបស់យុវវ័យ ក្នុងការបញ្ចេញសមត្ថិភាព ក្នុងវិស័យសិល្បៈគ្រប់ទម្រង់ និងជាកម្មវិធីថ្មីមួយ ដែលបង្កើតឡើង ដើម្បីអោយយុវវ័យដែលចូលចិត្តនិងស្រលាញ់វិស័យសិល្បៈ ការបញ្ចេញសមត្ថិភាពផ្ទាល់ខ្លួន របស់ពួកគេ លើវិញ្ញាសារចំនួន៩ វិញ្ញាសារ និងជម្រុះរកអ្នកមានសមត្ថភាព និងទេពកោសល្យពិតប្រាកដ។
លោក សុវណ្ណ បញ្ញាឫទ្ធិ អ្នកផលិតកម្មវិធី និងដឹបេក្ខជនទាំង២០នាក់ខាងលើនេះ កំពុងតែត្រៀមខ្លួនបង្ហាញសមត្ថិភាព ប្រមាណជា៩ គ្រប់ទម្រង់សិល្បៈទាំងអស់ មានដូចជា សម្ដែង រាំ ច្រៀង បង្ហាញម៉ូដ ការលេងឧបរណ៍ភ្លេងទាំងសម័យ និងបុរាណ ព្រមទាំងវិញ្ញាសារជាច្រើនទៀត។
លោក សុវណ្ណ បញ្ញាឫទ្ធិ ថ្លែងបន្ត
អ្នកដឹកនាំកម្មវិធីរូបនេះបញ្ជាក់ថា៖
លោកបន្ថែមថា នេះគឺជាលើកទី១ ដែលលោកបានបង្កើតកម្មវិធីនេះឡើង ហើយគោលបំណងរបស់លោក គឺចង់ផ្ដល់ជាវេទិកាថ្មីមួយទៀត សម្រាប់យុវវ័យបានបញ្ចេញសមត្ថភាពពិសេសៗ ដែលពួកគេមានជំរុញភាពក្លាហានរបស់ពួកគេ ខណៈបច្ចុប្បន្នលោកបាន មើលឃើញថា យុវវ័យកម្ពុជាមានសមត្ថភាពសិល្បៈល្អៗច្រើន មិនថាច្រៀង រាំ ឬសមត្ថភាពសិល្បៈផ្សេងៗទៀត។ ពួកគេទាំងនោះត្រូវបានបែកចែកជាក្រុមៗ ពោលគឺមាន១០នាក់ ក្នុង១ក្រុម ដើម្បីឡើងមកបញ្ចេញសមត្ថភាពសិល្បៈ របស់ពួកគេប្រឡងប្រជែងលើវិញ្ញាសារចំនួន៩ ដើម្បីឈានឆ្ពោះទៅកាន់ជយលាភី។ សមត្ថភាព សិល្បៈដែលអាចយកមកប្រកួតប្រជែងបាន មានដូចជា ច្រៀង រាំ សម្ដែង បង្ហាញម៉ូដ លេងឧបករណ៍តន្ត្រី ពិធីករ ពិធីការិនី ជាដើម។
សូមបញ្ជាក់ថា តាមគម្រោងកម្មវិធី «123 Action» គ្រោងនឹងដំណើរការ រយៈពេលប្រមាណ៣ខែ ចាប់ពីពេលនេះតទៅ។ បេក្ខភាពនីមួយៗនឹងត្រូវ ជ្រើសរើស ដោយក្រុមគណៈកម្មការចម្រុះសមាសភាព មានទាំង តារាចម្រៀង តារា សម្ដែង ជាដើម មានគ្នាប្រមាណ១១រូប។ គណៈកម្មការនឹងដាក់ពិន្ទុទៅ លើការប្រឡង សមត្ថភាពសិល្បៈរបស់ បេក្ខភាព នីមួយៗ នៅលើវិញ្ញាសារទាំង៩៕