ឥណ្ឌាតេស្តសមត្ថភាពយន្តហោះចម្បាំងរ៉ាហ្វាល់ ក្បែរតំបន់​ព្រំដែនជាប់ប្រទេសចិន

//s9.kh1.co/45/45e8b9edfb8ec5d2120d80516a3d7c8a78f0ccbb.png
សង្គម

 ២២-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ឥណ្ឌាបានធ្វើតេស្តសមត្ថភាពហោះហើរនៃយន្តហោះចម្បាំងរ៉ាហ្វាល់ដែលបានទិញពីប្រទេសបារាំង នៅក្បែរតំបន់ព្រំដែនមានជម្លោះជាមួយប្រទេសចិន

ញូដេលី៖ មេបញ្ជាការកងយោធាឥណ្ឌាម្នាក់បានប្រាប់សារព័ត៌មាន AFP ​កាលពីថ្ងៃច័ន្ទ ទី២១ ខែកញ្ញាថា​ ឥណ្ឌាបានធ្វើតេស្តសមត្ថភាពហោះហើរនៃយន្តហោះចម្បាំងរ៉ាហ្វាល់ដែលទិញពីប្រទេសបារាំង នៅក្បែរតំបន់ព្រំដែនមានជម្លោះជាមួយប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យន្តហោះចម្បាំង រ៉ាហ្វាល់
យន្តហោះចម្បាំង រ៉ាហ្វាល់

យន្តហោះចម្បាំងរ៉ាហ្វាល់ ៥គ្រឿងដំបូង ក្នុងចំណោមយន្តហោះទាំង ៣៦គ្រឿង​ ​​ដែលបារាំងបានបញ្ជូនដល់ទឹកដីប្រទេសឥណ្ឌា ត្រូវបាន​ដាក់ឱ្យដំណើរការជាផ្លូវការ​កាលពីថ្ងៃទី១០ ខែកញ្ញា។ ហើយស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Rajnath Singh ក៏បាន​លើកឡើងដែរថា យន្តហោះចម្បាំងទាំងនេះ គឺសារដ៏រឹងមាំមួយ ដើម្បីផ្ញើទៅកាន់សត្រូវរបស់​រដ្ឋធានីញូដេលី។

យន្តហោះចម្បាំង រ៉ាហ្វាល់ ត្រូវបាន​ដាក់ឱ្យដំណើរការជាផ្លូវការ​កាលពីថ្ងៃទី ១០ ខែកញ្
យន្តហោះចម្បាំង រ៉ាហ្វាល់ ត្រូវបាន​ដាក់ឱ្យដំណើរការជាផ្លូវការ​កាលពីថ្ងៃទី ១០ ខែកញ្

គួរឱ្យដឹងដែរថា សេចក្តីប្រកាសស្តីពី​ការហ្វឹកហាត់ហោះសាកល្បងនៃយន្តហោះចម្បាំងនេះ ត្រូវបានធ្វើឡើងខណៈពេលដែលមេបញ្ជាការយោធា​ខាងភាគីឥណ្ឌានិងចិន បាននឹងធ្វើកិច្ចចរចាចុងក្រោយរបស់ពួកគេ ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងនៅតាម​ព្រំដែនហិម៉ាឡៃ​ ដែលជាតំបន់មានជម្លោះ៕

ទិញយន្ដហោះចម្បាំងរ៉ាហ្វាល់ ចំនួន ៣៦គ្រឿង​ ក្នុងទំហំទឹកប្រាក់ ៩.៤ពាន់លានដុល្លារ  
ទិញយន្ដហោះចម្បាំងរ៉ាហ្វាល់ ចំនួន ៣៦គ្រឿង​ ក្នុងទំហំទឹកប្រាក់ ៩.៤ពាន់លានដុល្លារ  
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T