បរទេស៖ កាលពីថ្មីៗនេះ កាសែត Daily Mail បានរាយការណ៍ថា Cardi B បានធ្វើការជជែកកម្សាន្ត ក្នុងការឡាយផ្ទាល់នៅលើគណនីរបស់នាង ហើយនេះជាលើកទី ១ ហើយដែលតារាចម្រៀងស្រីរូបនេះ បានចែករំលែករឿងរ៉ាវជុំវិញបញ្ហាគ្រួសារ បន្ទាប់ពីដាក់ពាក្យលែងលះពីស្វាមីរបស់ខ្លួនការគ្រាកន្លង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង តារាចម្រៀងរ៉េបរូបនេះ បាននិយាយថា៖
ដោយឡែក អ្នកម្តាយរូបនេះ ក៏បានបង្ហើបបន្ថែមដែលថា មូលហេតុធំបំផុតនៃការលែងលះរបស់នាងគឺ នាងនិងស្វាមីតែងតែឈ្លោះប្រកែកគ្នា ក្នុងអំឡុងពេលនៅជាមួយគ្នា មិនត្រឹមតែប៉ុណ្ណោះ ការមិនយល់ស្របគឺជាហេតុផលធំបំផុតសម្រាប់ការបែកបាក់គ្នាមួយនេះ។
ទៀតសោត នាងបានចែករំលែកទៀតថា៖
យ៉ាងណាមិញ គូស្វាមីភរិយារកាំរកូសមួយនេះ បានរៀបការដោយស្ងាត់ៗ នៅខែកញ្ញាឆ្នាំ ២០១៧ ក្នុងអំឡុងពេលដែលប្រើប្រាស់ជាជីវិតប្តី ប្រពន្ធ គួរបញ្ជាក់ផងដែរ Cardi B តែងតែចាប់បានអំពើផិតក្បត់របស់ប្តី ជារឿយៗ ហេតុដូច្នេះ ទើបបណ្តាលឲ្យតារាចម្រៀងរូបនេះ ដាក់ពាក្យបណ្តឹងលែងលះស្វាមីរបស់ខ្លួន ដោយគ្មានការស្តាយស្រណោះ៕
សូមទស្សនារូបខាងក្រោម៖