ថៃ៖ កំពុងតែក្លាយជារឿងរ៉ាវ ដែលហ្វេនៗជាច្រើន ធ្វើការតាមដាន ក្នុងករណី ដែលបានលើកឡើង អំពីសិទ្ធិចិញ្ចឹមកូនរបស់ តារាសម្ដែងប្រុសល្បីឈ្មោះ លោក Mike Pirat រវាង អតីតគូស្នេហ៍ នាង Sara ដែលភាគីនីមួយៗ បានចេញមកនិយាយពីបញ្ហាផ្ទាល់ខ្លួនរួចទៅហើយ ដែលបន្ទាប់ពីនេះ វាគឺជាបញ្ហានៃនីតិវិធីរបស់តុលាការថានឹងទៅជាយ៉ាងណា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែ ថ្មីៗនេះ ចំពោះរឿងរ៉ាវអ្នកទាំងពីរនេះដែរ ក៏បានធ្វើឲ្យមនុស្សជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពេល ដែល នាង Sara បានធ្វើការផ្សាយផ្ទាល់តាមរយៈបណ្តាញសង្គម Instagram ដែលនៅក្នុងនោះ Maxwell ដែលជាកូនប្រុសអ្នកទាំងពីរ បានចូលអានមតិយោបល់ដែលបាននិយាយថា «ប៉ាស្រឡាញ់ Maxwell ខ្លាំងណាស់»
ប៉ុន្តែ Maxwell ស្រាប់តែបានឆ្លើយថា៖
ពិតមែនឬ? តើជាការកុហកមែនទេ? ប្រសិនបើ ប៉ាពិតជាស្រលាញ់មែន ហើយហេតុអ្វីបានជាទាត់ចេញពីខុនដូ?
មិនយូរប៉ុន្មាន លោក Golf Pichaya ដែលជាបងប្រុសរបស់ Mike បានឃើញបែបនេះហើយ ក៏បានបង្ហោះសារនិយាយទៅកាន់អតីតគូស្នេហ៍របស់ Mike ថា៖
តើអ្នកបានដាក់អ្វីក្នុងខួរក្បាលរបស់ក្មេងម្នាក់ ខ្ញុំពិតជាអាណិតក្មួយណាស់ ដែលត្រូវរស់នៅក្នុងបរិយាកាសបែបនេះ។ តើអ្នកគឺជា ម្តាយប្រភេទអ្វីដែរ?
មិនត្រឹមតែប៉ុណ្ណោះ លោកថែមទាំងបានបញ្ជាក់ម្ដងទៀតថា៖
មុនពេលចូលគេង សូមក្រឡេកមើលកញ្ចក់ ហើយមើលទៅជ្រៅតាមដែលអាចធ្វើទៅបាន រួចសួរខ្លួនឯងថា តើអ្នកខ្មាស់អៀនដែរឬទេ ពេលដើរនៅខាងក្រៅផ្ទះរាល់ថ្ងៃ ហើយសួរខ្លួនឯងនៅក្នុងកញ្ចក់ទៀតថា តើភាពជាមនុស្សដែលនៅមានក្នុងខ្លួនយើង នៅសល់ខ្លះទេ?
តែទោះជាយ៉ាងណា ហ្វេនៗជាច្រើននៅតែរង់ចាំមើល និងផ្ញើកម្លាំងចិត្តឲ្យបន្តទៀត ព្រោះមិនទាន់ដឹងច្បាស់ថា បញ្ហារបស់ Mike និង អតីតគូស្នេហ៍នឹងទៅជាយ៉ាងណានោះទេ៕
សូមទស្សនារូបភាពខាងក្រោម៖








