ម៉ុមបៃ៖ យោងតាមទិន្នន័យពីក្រសួងសុខាភិបាលសហព័ន្ធបានបង្ហាញនៅថ្ងៃអាទិត្យនេះថា តួលេខអ្នកឆ្លងជំងឺកូវីដ១៩នៅប្រទេសឥណ្ឌាបានកើនឡើងដល់ ៥.៤លាននាក់ ក្រោយរកឃើញអ្នកឆ្លងថ្មី ៩២,៦០៥ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភពដដែលបានឱ្យដឹងទៀតថា កំណើនឡើងនៃករណីឆ្លងដ៏សម្បើមនេះ ចាប់កើតមានកាលដើមខែសីហា ហើយបច្ចុប្បន្នប្រទេសឥណ្ឌាបានក្លាយជាប្រទេសទី២ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានឆ្លងសរុបចំនួន ៦.៧លាននាក់។
គួរជម្រាបដែរថា បើគិតរហូតមកទល់ពេលនេះ ប្រទេសឥណ្ឌាមានអ្នកស្លាប់ដោយជំងឺកូវីដ១៩សរុប ៨៦.៧៧៤នាក់ អ្នកជាសះស្បើយ ៤,៣០៣,០៤៣នាក់ ខណៈអ្នកជំងឺប្រមាណ ១,០១០,៨០២នាក់ទៀត គឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ៕