ភ្នំពេញ៖ ថ្វីត្បិតតែជាស្រីមេម៉ាយ ប៉ុន្តែ មួយរយៈនេះ តារាសម្ដែងស្រី និងជាពិធីការិនីដ៏មានប្រជាប្រិយភាព អ្នកនាង សុខ សោម៉ាវត្តី កាន់តែមានការលេងខ្លួនយ៉ាងស៊ិចស៊ី បញ្ចេញសាច់ បង្អួតសម្រស់ដ៏ស្រស់សោភា ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ពីហ្វេនៗជាច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ កាលពីប៉ុន្មានម៉ោងមុននេះ អ្នកនាង ក៏បានបង្ហាញពីរូបភាពថ្មីមួយ នៅលើបណ្ដាញសង្គម ដែលបានមកជាមួយនឹងឈុតដ៏ស៊ិចស៊ី វាលល្វែងលើមួយទំហឹង បង្ហាញពីដើមទ្រូងយ៉ាងទ្រលុកទ្រលន់ ខណៈដែលកំពុងតែគេងលំហែកាយ អមជាមួយនឹងទេសភាព នៅលើឆ្នេរសមុទ្រ ដែលជួយឲ្យរូបនាងកាន់តែមានភាពទាក់ទាញខ្លាំងឡើង។
យ៉ាងណាមិញ ទន្ទឹមនឹងការបង្អួតពីភាពស៊ិចស៊ីរបស់ខ្លួន នៅលើបណ្ដាញសង្គមបែបនេះ បណ្ដាអ្នកគាំទ្រជាច្រើន ពិតជាសម្ដែងនូវក្ដីពេញចិត្តចំពោះរូបនាង ដែលបានបង្ហាញសម្រស់ដ៏ស្រស់ស្អាតលេចធ្លោ គួរជាទីគយគន់ ខណៈដែលក្រមុំល្មមៗសុំចាញ់សម្រស់របស់នាង៕
សូមទស្សនារូបភាពខាងក្រោម៖