ភ្នំពេញ៖ ជម្រើសនៃការរៀនភាសាដើម្បីអនាគត គឺជារឿងសំខាន់ ប៉ុន្តែបើយើងជ្រើសរើសសាលារៀនមិនបានត្រឹមត្រូវនោះទេ ការសិក្សាក៏មិនទទួលបានលទ្ធផលល្អដែរ។ សាលាពាណិជ្ជសាស្រ្តតាយ៉ាម៉ា ជាសាលាបង្រៀនភាសាជប៉ុនដ៏ល្បីក្នុងរាជធានីភ្នំពេញ ដែលមានច្បាប់វិន័យតឹងរឹង ហើយមិនត្រឹមតែបង្រៀនភាសាជប៉ុនតែប៉ុណ្ណោះទេ ថែមទាំងមានបង្រៀន របៀបធ្វើការជាមួយជនជាតិជប៉ុន ក្រមសីលធម៌ និងសុជីវធម៌នៃការរស់នៅក្នុងសង្គមថែមទៀតផង ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមប្រសាសន៍របស់លោកញ៉ឹក ចំរើន នាយកនៃសាលាពាណិជ្ជសាស្រ្តតាយ៉ាម៉ាបានឲ្យដឹងថា សាលារបស់លោក បានបើកក្នុងគោលបំណងចង់បណ្តុះបណ្តាលកូនខ្មែរឲ្យទទួលបាននូវជំនាញភាសាជប៉ុនច្បាស់លាស់ ក្លាហាននិងមានភាពជាអ្នកដឹកនាំព្រមទាំងមានការងារល្អធ្វើ។ ជាក់ស្តែង កន្លងមក១៣ឆ្នាំ មានសិស្សានុសិស្សចំនួនជាង ២៥០០នាក់ បានបញ្ចប់ការសិក្សា ហើយក្នុងនោះក៏មានអ្នកមួយចំនួនទទួលបានការងារល្អៗ តាមបណ្តាក្រុមហ៊ុនធំៗមួយចំនួនដូចជា ក្រុមហ៊ុនអាកាសចរណ៍All nippon Airways(ANA) ក្រុមហ៊ុនមីនេបៀ(ខេមបូឌា) និងតាមស្ថានទូតជប៉ុននៅកម្ពុជាជាដើម។
លោកបានបន្ថែមទៀតថា ក្នុងឆ្នាំសិក្សា២០២០-២០២១នេះ សាលាបានប្រកាសជ្រើសរើសសិស្សចំនួន ២៤០នាក់។ដូច្នេះ នេះជាឱកាសល្អសម្រាប់ប្អូនៗសិស្សានុសិស្សទាំងអស់ដែលមាន បំណងចង់ចេះភាសាជប៉ុន ច្បាស់លាស់។
លក្ខខណ្ឌជ្រើសរើស៖
- កម្រិតភាសាជប៉ុន៖ចេះខ្លះ និងមិនចេះសោះ
-កម្រិតវប្បធម៌ ៖ អាចអាននិងសរសេរអក្សរខ្មែរបានច្បាស់
- អាយុ ៖ចាប់ពី ១៧ ឆ្នាំ ដល់ ៣០ ឆ្នាំ
- ឆន្ទៈ ៖ចង់ចេះភាសាជប៉ុនច្បាស់លាស់ ដើម្បីយកទៅបម្រើការងារក្នុង និងក្រៅប្រទេស
ទទួលចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។
-សម្រាប់ការចុះឈ្មោះតាមប្រព័ន្ធអនឡាញ : https://bit.ly/3kvlgMo
អាសយដ្ឋាន៖ ផ្ទះលេខ២ ផ្លូវលេខ២៧៩ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ 092 434 413 / 093 613 625 / 098 667 795 ៕
Page : Tayama Business School - Cambodia
YouTube : Tayama Business School