ត្រឹមថ្ងៃទី២៣ ខែកញ្ញា សម្បទានិក នៅខេត្តក្រចេះ ដែលមិនមានការប្រើប្រាស់ដី នឹងត្រូវដកហូតវិញ

//s9.kh1.co/f3/f3a40d8f51de867e3792e6fd2f4c5394ebc71537.jpg
Khmerhome

 ១៤-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

https://s9.kh1.co/__image/w=650,h=440,q=100/f3/f3a40d8f51de867e3792e6fd2f4c5394ebc71537.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រចេះ៖ សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះចុះថ្ងៃទី១១ ខែកញ្ញា បានឱ្យដឹងថា យោងតាមលទផលការធ្វើបច្ចុប្បន្នភាពនៃការចូលតាំងទីលំនៅ និងប្រើប្រាស់ដីគម្រោងបានបែងចែកជូនឃើញថា នៅមានឡូតិ៍ដីលំនៅឋាន និងឡូតិ៍ដីកសិកម្មមួយចំនួន ដែលសម្បទានិក មិនទាន់បានចូលមកតាំងតីលំនៅ ប្រើប្រាស់និងអាស្រ័យផលលើដីកសិកម្មនៅឡើយ ស្ថិតនៅក្នុងឃុំសំបុក, ចង្រង់, ដារ និងឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។

សូមសម្បទានិក ដែលទទួលបានដីសម្បទានសង្គមកិច្ចក្នុងបណ្ដាទីតាំងខាងលើ ចូលមកតាំងទីលំនៅ និងប្រើប្រាស់ដីកសិកម្មដែលទទួលបានពីគម្រោងចាប់ពីថ្ងៃជូនដំណឹងនេះ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ជាការកំហិត។ ជាការបន្តរបស់រដ្ឋបាលខេត្តបញ្ជាក់ថា «ករណីនៅតែមិនចូលមកតាំងទីលំនៅ និងប្រើប្រាស់ដីកសិកម្មនោះទេ គណៈកម្មាធិការបែងចែក និងប្រើប្រាស់ដីថ្នាក់ខេត្ត ចាត់ទុកថាសម្បទានិកបោះបង់សិទ្ធិជាម្ចាស់ ហើយគម្រោងនឹងបែកចែកបន្តទៅប្រជាពលរដ្ឋមុខសញ្ញាទទួលថ្មី»។

នៅក្នុងសេចក្ដីជូនដំណឹងចុះហត្ថេលខា ដោយ លោក វ៉ា ថន អភិបាលខេត្តក្រចេះ ថ្ងៃខែឆ្នាំខាងលើ បានបន្តទៀតថា សូមសម្បទានិកដែលទទួលបានសីសម្បទានសង្គមកិច្ចពីគម្រោង ស្ថិតនៅទីតាំងខាងលើ ត្រូវចូលមកតាងទីលំនៅ និងប្រើប្រាស់ដី ដែលបាមផ្ដល់ជូន។ លោក ថា ករណីខកខានមិនចូលមកប្រើប្រាស់មានន័យថា បោះបង់សិទ្ធិជាសម្បទានិករបស់ខ្លួន។

លោក បញ្ជាក់ថា «គម្រោងនឹងដកហូតដីមកត្រឡប់មកវិញ ដើម្បីបែងចែកទៅគ្រួសារដែលខ្វហខាតដីសម្រាប់សាងសង់លំនៅឋាន និងធ្វើកសិកម្មជាលក្ខណៈគ្រួសារដទៃទៀត»៕

ដោយ៖ Moeun Dyna

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T