ចិន៖ បន្ទាប់ពីសម្រាលកូនតារាសម្តែងស្រី Zhao Liying ចាប់ផ្តើមវិលត្រឡប់មកក្នុងពិភពសិល្បៈវិញ ហើយបានលេចមុខជាបន្តបន្ទាប់ក្នុងកម្មវិធីទូរទស្សន៍ជាច្រើន ហើយក៏សារព័ត៌មានជាច្រើន បានចុះផ្សាយព្រោងព្រាត ពីសម្រស់ដ៏ស្រស់ស្អាត និងទទួលបានការកោតសរសើរពីមហាជនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះការវិលត្រឡប់ដ៏គួរឱ្យចាប់អារម្មណ៍របស់អ្នកម៉ាក់កូនមួយរូបនេះដែរ ត្រូវបានអ្នកទស្សនិកជន កោតសរសើររាងតូចរបស់នាង និងសម្រស់ស្រស់ស្អាតថែមទៀត មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីសម្រាលកូនរួច តារាស្រី អាយុ ៣៣ ឆ្នាំ ត្រូវបានគេមើលទៅពិតជាវ័យក្មេងដូច នារីវ័យ២០ឆ្នាំតែម្តង។
ទោះជាយ៉ាងណាក្តី កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមបានលេចចេញនូវរូបថតជិតៗជាច្រើនសន្លឹក Zhao Liying ដែលនៅពេលនេះការពិតអំពី សម្រស់របស់ភរិយា Feng Shaofeng ត្រូវបានគេលាតត្រដាង ពីសម្រស់ពិតពេលមើលជិតរបស់នាង។
ជាក់ស្តែង ដូចជារូបថតប៉ុន្មានសន្លឹកនេះរបស់ Zhao Liying ដែលគេបានថតរូបនាងជិតៗ នៅខាងក្រៅ ដោយស្បែកមុខរបស់នាងមើលទៅពិតជាគ្រើម មិនរលោង មិនស ដូចមនុស្សគ្រប់គ្នាគិតនោះទេ ជាពិសេសរង្វង់ខ្មៅស្រអាប់នៅក្រោមភ្នែក និងស្នាមញញឹមជ្រីវជ្រួញក៏លេចចេញឡើង ដែលមើលទៅពិតជាខុសគ្នាខ្លាំង អ្វីដែលមហាជនបានឃើញរាល់ដង។
យ៉ាងណាមិញ មនុស្សជាច្រើនជឿជាក់ ថាសម្រាប់អ្នកដែលទើបតែសម្រាលកូនហើយរវល់នឹងការងារទៀតផងនោះ គ្មានពេលថែរក្សាសម្រស់ បូករួមនឹងការងារហត់ផង បានបណ្តាលឲ្យស្បែករបស់នាងមើលទៅមិនល្អឥតខ្ចោះស្អាតដូចពីមុន។ លើសពីនេះទៅទៀតគេបានលើកឡើងថា សិល្បករភាគច្រើនពឹងផ្អែកលើការតុបតែងនិងកែរូបថត ហេតុដូច្នេះ វាគ្មានអ្វីគួរឲ្យចម្លែក នៅពេលរូបសម្រស់របស់ពួកគេខុសគ្នាបែបនេះ៕
សូមទស្សនារូបខាងក្រោម៖