កាន់តែធ្ងន់ធ្ងរ! ថ្ងៃនេះឥណ្ឌារកឃើញអ្នកឆ្លងកូវីដ១៩ថ្មីជិត១០ម៉ឺននាក់

//s9.kh1.co/a1/a10749f544128eb672a706a6c8ad463bc7b52332.jpg
សង្គម

 ១២-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

​​ប្រទេសឥណ្ឌាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី​ចំនួន ៩៧,៥៧០នាក់​បន្ថែមទៀត ដែលធ្វើឱ្យតួលេខអ្នកឆ្លងសរុបឡើងដល់ ៤.៦លាននាក់

ញូដេលី៖ យោងតាមទិន្នន័យ​របស់ក្រសួងសុខាភិបាល​ឥណ្ឌាបានបង្ហាញ​ថា នៅថ្ងៃ​សៅរ៍ ទី១២ ខែកញ្ញានេះ ​​ប្រទេសឥណ្ឌាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី​ចំនួន ៩៧,៥៧០នាក់​បន្ថែមទៀត ដែលធ្វើឱ្យតួលេខអ្នកឆ្លងសរុបឡើងដល់ ៤.៦លាននាក់។ បច្ចុប្បន្ន​​ឥណ្ឌា​​​បានឡើងឈរនៅចំណាត់ថ្នាក់ទី២ ​ក្លាយជាប្រទេស​មានករណីឆ្លងជំងឺច្រើនបំផុត គឺបន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានអ្នកឆ្លង ៦.៦លាននាក់

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមក្រុមមន្រ្តីរដ្ឋាភិបាល និងអ្នកជំនាញឥណ្ឌាបានឱ្យដឹងថា ទីតាំងដែលរងគ្រោះខ្លាំងបំផុតដោយសារជំងឺកូវីដ១៩ក្នុងប្រទេសឥណ្ឌានៅពេលនេះ គឺស្ថិតនៅក្នុងរដ្ឋ Maharashtra ជាមួយ​ចំនួនអ្នកឆ្លងកើនឡើងជិតដល់១លាន​នាក់​ គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ។ ហើយមូលហេតុដែល​ធ្វើឱ្យ​ករណីឆ្លងកើនឡើង​ គឺទំនង​បណ្តាលមកពីសកម្មភាពបើកដំណើរការសេដ្ឋកិច្ចជាតិឡើងវិញ ការអនុញ្ញាតឱ្យមានរៀបចំពិធីបុណ្យ ក៏ដូចជាការបន្ធូរបន្ថយវិធានការពារជំងឺជាដើម៕

ប្រជាជនដើរទិញឥវ៉ាន់នៅផ្សារបន្លែនិងផ្លែឈើ  ខណៈដែលករណីឆ្លងជំងឺកូវីដ១៩ កំពុងកើនឡើងនៅ​ប្រទេសឥណ្ឌា
ប្រជាជនដើរទិញឥវ៉ាន់នៅផ្សារបន្លែនិងផ្លែឈើ  ខណៈដែលករណីឆ្លងជំងឺកូវីដ១៩ កំពុងកើនឡើងនៅ​ប្រទេសឥណ្ឌា
ឥណ្ឌាបានក្លាយជាប្រទេសមានករណីឆ្លងជំងឺកូវីដ១៩ លឿនជាងប្រទេសនានា នៅលើពិភពលោក
ឥណ្ឌាបានក្លាយជាប្រទេសមានករណីឆ្លងជំងឺកូវីដ១៩ លឿនជាងប្រទេសនានា នៅលើពិភពលោក
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T