មន្ទីរពេទ្យ និងក្រុមហ៊ុនជាច្រើននៅប្រទេសថៃត្រូវបានវាយប្រហារដោយមេរោគ Ransomware

//s9.kh1.co/58/588a522b3e1a7169be373945eaac680b447a0b5e.jpg
បច្ចេកវិទ្យា

 ១១-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កាលពីថ្ងៃព្រហស្បតិ៍ មន្ទីរពេទ្យនិងក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសថៃ ត្រូវបានក្រុមជនអនាមិកវាយប្រហារ ដោយពួកគេបានកាន់កាប់លើប្រព័ន្ធកុំព្យូទ័រហើយទាមទារប្រាក់ជាថ្នូរនឹងទិន្នន័យដែលមាននៅក្នុងនោះ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Reuters។

កាលពីថ្ងៃព្រហស្បតិ៍ មន្ទីរពេទ្យ និងក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសថៃ ត្រូវបានក្រុមជនអនាមិកវាយប្រហារ ដោយពួកគេបានកាន់កាប់លើប្រព័ន្ធកុំព្យូទ័រ ហើយទាមទារប្រាក់ជាថ្នូរនឹងទិន្នន័យដែលមាននៅក្នុងនោះ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Reuters។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ឧត្តមសេនីយ៍ទោ Phanthana Nutchanart បានប្រាប់ឱ្យដឹងថា “មន្ទីរពេទ្យ និងក្រុមហ៊ុនរបស់រដ្ឋាភិបាលជាច្រើនត្រូវបានគេវាយលុកដូចគ្នានឹងមន្ទីរពេទ្យ Saraburi ដែរ” ដែលធ្វើឱ្យមន្ទីរពេទ្យនោះមិនអាចចូលប្រើប្រាស់ទិន្នន័យរបស់ខ្លួនបានទេ កាលពីថ្ងៃទី៥ ខែកញ្ញាកន្លងមកនេះ ជាហេតុធ្វើឱ្យមានការយឺតយ៉ាវក្នុងការធ្វើការងារ។ ប៉ុន្តែមន្ទីរពេទ្យនេះពុំទាន់ត្រូវបានទាមទារឱ្យបង់ប្រាក់ដើម្បីអាចចូលប្រើទិន្នន័យទាំងនោះនៅឡើយទេ។ លោក ឧត្តមសេនីយ៍ទោ ក៏បានបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុនខ្លះក៏បានបង់ទឹកប្រាក់ ដែលក្រុមអ្នកវាយប្រហារបានទាមទារនោះ ប៉ុន្តែចំនួនទឹកប្រាក់មិនលើសពី ១លានបាត គឺស្មើនឹង ៣២.០០០ដុល្លារ តែប៉ុណ្ណោះ។

រូបភាពពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
រូបភាពពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

ក្រុមពួកអ្នកវាយប្រហារ បានប្រើប្រភេទមេរោគ Ransomware ដើម្បីកែកូដនៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់មន្ទីរពេទ្យ និងក្រុមហ៊ុនទាំងនោះ ដោយធ្វើការចាក់សោរលើឯកសារទាំងអស់ និងរារាំងមិនឱ្យបើកដំណើរការបាន លុះត្រាតែពួកគេទទួលបានប្រាក់ជាថ្នូរវិញតាមរយៈ Cryptocurrency ដូចជា Bitcoin ជាដើម។

គួររំឭកផងដែរថា កាលពីឆ្នាំ២០១៧ ក៏មានការវាយប្រហារស្រដៀងគ្នានេះដែរ ដោយមេរោគប្រភេទ Ransomware ដែលមានឈ្មោះថា WannaCry បានធ្វើឱ្យមានការរំខានដល់ ដំណើរការនៅក្នុងមន្ទីរពេទ្យ និងអ្នកធ្វើអាជីវកម្មជាច្រើននៅជុំវិញពិភពលោក៕

Nget Puthea
Puthea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T