កូនៗអែបកៀនសិន! Noey ត្រូវបានស្វាមី រៀបចំជូនយ៉ាងរ៉ូមែនទិក ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍៤ឆ្នាំ

//s9.kh1.co/ee/ee3ff35602198ac7e37397055fe13140e5185ab4.jpg
តារា & កម្សាន្ដ

 ១១-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ទោះជារៀបចំពិធីដ៏តូចមួយ ក្នុងថ្ងៃគម្រប់អាពាហ៍ពិពាហ៍ ៤ ឆ្នាំ របស់តារាស្រី Noey Chotika និង ស្វាមី តែប្ដីប្រពន្ធមួយគូនេះ បានបង្ហាញភាពផ្អែមល្ហែមខ្លាំង ធ្វើឲ្យហ្វេនៗចង់លើសជាតិស្ករ

ថៃ៖ ថ្វីត្បិតតែ ឃើញជាតួអង្គកាចឆ្នាស់ឆ្នើម នៅក្នុងសាច់រឿង ប៉ុន្តែជីវិតពិតរបស់តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព Noey Chotika កំពុងតែសាងសុភមង្គលយ៉ាងខ្លាំងនៅក្នុងគ្រួសាររបស់នាង ហើយក៏ជាគ្រួសារមួយដែលមនុស្សជាច្រើន តែងតែស្រមៃចង់បានគ្រប់ៗគ្នា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ នាងក៏ជានារីដ៏មានសំណាង ដែលតែងតែត្រូវបានស្វាមីយកចិត្តទុកដាក់ ផ្ដល់ក្ដីស្រលាញ់ និងភាពកក់ក្ដៅគ្រប់ពេលវេលា ជាពីសេស អ្នកទាំងពីរ ព្រមទាំងមានចំណងគូស្នេហ៍ ដែលជាកូនប្រុសស្រីដ៏គួរឲ្យស្រលាញ់ ២ នាក់ទៀត ដែលជួយឲ្យជីវិតប្ដីប្រពន្ធនាង និងស្វាមីកាន់តែមានក្ដីសុខ បន្ទាប់ពីបានចាប់ដៃគ្នាអស់រយៈពេល ៤ ឆ្នាំ កន្លងមកនេះ ។ 

ជាក់ស្ដែង កាលពីថ្មីៗនេះវិញ នៅក្នុងថ្ងៃគម្រប់ ៤ ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍របស់ Noey និង ស្វាមី អ្នកទាំងពីរ ក៏បានរៀបចំពិធីដ៏តូចមួយ ខណៈដែលបាននាំគ្នាទៅញ៉ាំអាហារពេលល្ងាចនៅក្នុងហាងដ៏ប្រណីត ជាពិសេស ស្វាមីរបស់នាង ថែមទាំងបានជូនផ្កាមួយបាច់ធំទៅដល់នាង ក៏ដូចជាបង្ហាញពីកាយវិការដ៏ផ្អែមល្ហែម ថើបថ្ពាល់ប្រពន្ធយ៉ាងល្អូកល្អើន ដែលធ្វើឲ្យអ្នកទស្សនាចង់លើសជាតិស្ករ ក្រោយពីបានមើលទិដ្ឋភាពដ៏រ៉ូមែនទិក បែបនេះ ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Noey 
Noey 
Noey 
Noey 
Noey និង គ្រួសារ
Noey និង គ្រួសារ
Noey និង គ្រួសារ
Noey និង គ្រួសារ
Noey ក្នុងពេលរៀបចំខួបអាពាហ៍ពិពាហ៍ 
Noey ក្នុងពេលរៀបចំខួបអាពាហ៍ពិពាហ៍ 
Noey និង ស្វាមី ក្នុងពេលរៀបចំខួបអាពាហ៍ពិពាហ៍ 
Noey និង ស្វាមី ក្នុងពេលរៀបចំខួបអាពាហ៍ពិពាហ៍ 
Noey និង ស្វាមី ក្នុងពេលរៀបចំខួបអាពាហ៍ពិពាហ៍ 
Noey និង ស្វាមី ក្នុងពេលរៀបចំខួបអាពាហ៍ពិពាហ៍ 
Noey និង ស្វាមី ក្នុងពេលរៀបចំខួបអាពាហ៍ពិពាហ៍ 
Noey និង ស្វាមី ក្នុងពេលរៀបចំខួបអាពាហ៍ពិពាហ៍ 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T