ធាត់ពេកគេតិះដៀល Adele ប្រឹងសម្រកទម្ងន់ ថែសម្រស់ក្រោយលែងប្តី

//s9.kh1.co/41/41f8fda29b0874e02e1c3ff76958e28a51eea567.jpg
តារា & កម្សាន្ដ

 ១០-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

តារាចម្រៀង Adele បានអួតបង្ហាញនូវរូបរាងរបស់ខ្លួន នៅពេលបច្ចុប្បន្ន ដោយភាពជឿជាក់និង ទំនុកចិត្តខ្ពស់ ដោយសារតែរូបរាងនាងបានផ្លាស់ប្តូរស្ទើរតែទាំងស្រុង ដោយមើលស្ទើរតែលែងស្គាល់តែម្តង។

បរទេស៖ ថ្មីៗនេះ តារាចម្រៀង Adele បានសម្តែងភាពរីករាយ និងមោទនភាពចំពោះរូបរាងខ្លួននៅពេលបច្ចុប្បន្ន ដែលបានសម្រកគីឡូស្រឹតៗពីមនុស្សដែលមានរូបរាងធាត់ខ្លាំង មកជាស្រីស្អាតដែលមានរូបរាងស្វែលដោយប្រើប្រាស់ពេលមួយរយៈតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រោយពីបានហាត់ប្រាណនិង តមអាហារត្រូវតាមក្បួនខ្នាតរួចមក តារាចម្រៀងរូបនេះ បានក្លាយជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯង និងហ៊ានស្លៀកពាក់ឈុតប៊ីគីនី ដោយទឹកមុខញញឺមពព្រាយ មិនខ្លាចខ្មាសគេដូចមុនទៀតនោះឡើយ ដោយការសម្រកទម្ងន់ក្លាយជាអ្វីដែល ម្ចាស់បទ «Hello» រូបនេះត្រូវប្រជែងជាមួយ ជាពិសេសក្រោយពេលលែងលះជាមួយស្វាមី Simon Konecki កាលពីឆ្នាំ២០១៩កន្លងទៅ។

ក្រោយពីបានឃើញដូច្នេះរួចមក ហ្វេនជាច្រើនបានសរសើរដល់តារាចម្រៀងរូបនេះ ដែលបានសម្រេចក្តីប្រាថ្នាសម្រកគីឡូបានយ៉ាងច្រើន រហូតក្លាយទៅជាស្រីស្អាតផងដែរ មិនតែប៉ុណ្ណោះ Adeleមានស្មារតីតស៊ូជំនះ ទោះបីជារស់នៅម្នាក់ឯងដោយគ្មានប្តីដូចមុនក៏ដោយ ក៏នៅតែធ្វើចិត្តបានដូចគ្មានរឿងអ្វីកើតឡើងផងដែរ។

គួររម្លឹកថា Adele ត្រូវខាតអស់ប្រាក់ប្រមាណជា១៧០លានដុល្លារ ក្រោយពីលែងលះជាមួយស្វាមីកាលពីឆ្នាំ២០១៩៕

សូមចូលមើលរូបភាពខាងក្រោម៖

Adele (កាលមុន)
Adele (កាលមុន)
Adele (កាលមុន)
Adele (កាលមុន)
Adele (កាលមុន)
Adele (កាលមុន)
Adele (បច្ចុប្បន្ន)
Adele (បច្ចុប្បន្ន)
Adele (បច្ចុប្បន្ន)
Adele (បច្ចុប្បន្ន)
Adele (បច្ចុប្បន្ន)
Adele (បច្ចុប្បន្ន)
Adele (បច្ចុប្បន្ន)
Adele (បច្ចុប្បន្ន)
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T