ហេតុតែចង់រកប្រាក់ជួយម្ដាយ សុខចិត្តតែងខ្លួនសម្ដែងតាមផ្លូវតាំងពីព្រលឹម ទាំងដែលគ្មាននរណាម្នាក់ ដឹងថាគេជាក្មេងប្រុស

//s9.kh1.co/b0/b09f6ea9d8d2d562c45e1d39de3433cf10664834.jpg
សង្គម

 ០៩-កញ្ញា-២០២០ ៣ល្ងាច · ៥ ឆ្នាំមុន

ថ្មីៗនេះ គណនីបណ្ដាញសង្គមអុីនស្ដារក្រាមមួយ បានចែករំលែកនូវរឿងរ៉ាវជីវិត ដែលទាក់ទងទៅនឹងក្មេងប្រុសម្នាក់

ឥណ្ឌូណេស៊ី៖ នាពេលថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមអុីនស្ដារក្រាមម្នាក់ឈ្មោះថា Rahmadi បានចែករំលែកពីរឿងរ៉ាវ និងការតស៊ូរបស់ក្មេងប្រុសម្នាក់ ដែលតុបតែងខ្លួនជាតុក្ដតា ហើយសម្ដែងតាមផ្លូវសាធារណៈ ដើម្បីរកប្រាក់ជួយម្ដាយរបស់ខ្លួន ប៉ុន្ដែសកម្មភាពទាំងនោះ ត្រូវបានមនុស្សមួយចំនួនមើលរំលងទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងសារបង្ហោះ លោក Rahmadi បានរៀបរាប់ថា៖

ជារៀងរាល់ថ្ងៃ Rehan ត្រូវក្រោកពីព្រលឹម និងស្លៀកឈុតតុក្កតាទៅសម្ដែងតាមដងផ្លូវ Gatot Subroto ស្ថិតក្នុងទីក្រុងហ្សាការតា។ ព្រោះការរាំបន្ដិចបន្ដួច អាចជាទីចាប់អារម្មណ៍ដល់មនុស្សម្នានៃបរិវេណនោះ តែទោះជាយ៉ាងណា ការប្រឹងប្រែរបស់គេ ត្រូវមនុស្សមួយមើលរំលង ហើយចាត់ទុកជាការរំខានទៅវិញ។ ដោយឡែក សម្រាប់មនុស្សភាគច្រើន ដែលបានឈប់មើលការសម្ដែងរបស់ Rehan ក៏មិនបានដឹងទេថា អ្នកដែលពាក់ឈុតតុក្កតា ហើយតុបតែងខ្លួននោះ ជាកូនក្មេងឡើយ។ 

  លោក Rahmadi

យ៉ាងណាមិញ Rahan សារភាពថា រូបគេបានចាកចេញពីផ្ទះមុនពេលព្រះអាទិត្យរះជារៀងរាល់ថ្ងៃ ដោយថ្មើរជើងចម្ងាយ ១០គីឡូម៉ែត្រ ដើម្បីទៅរៀបចំការសម្ដែងនៅពេលព្រឹក ហើយពេលរសៀល គេអាចប្រើជីវិតបែបកុមារភាព ដូចកុមារដទៃអីចឹងដែរ។ ដោយឡែក ចំពោះសម្លៀកបំពាក់ គេក៏ត្រូវជួលនិងផ្លាស់ប្ដូររាល់ថ្ងៃផងដែរ។

Rahan បាននិយាយទៀតថា ការសម្រេចចិត្ដបែបនេះ គឺដើម្បីរកលុយផ្គត់ផ្គង់ដល់តម្រូវការប្រចាំថ្ងៃផ្ទាល់ខ្លួន ព្រោះម្ដាយរបស់គេ ទំនងជារកប្រាក់បានគ្រប់គ្រាន់សម្រាប់ថ្លៃជួលផ្ទះ ហើយចំណូលបន្ថែមទៀតសម្រាប់បង់ថ្លៃសាលាឲ្យគេប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

 ក្មេងប្រុស Rahan
 ក្មេងប្រុស Rahan
 ក្មេងប្រុស Rahan
 ក្មេងប្រុស Rahan
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T