រដ្ឋមន្រ្តីក្រសួងការបរទេស​អូស្រ្តាលី ប្រាប់ពលរដ្ឋ​មិនឱ្យធ្វើដំណើរទៅប្រទេសចិន

//s9.kh1.co/d9/d945dce63a740b866fb4805a171681ef3fd0c533.jpg
សង្គម

 ០៩-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

រដ្ឋមន្រ្តីក្រសួងការបរទេសអូស្រ្តាលី លោកស្រី Marise Payne បានជម្រុញ​ប្រជា​ពលរដ្ឋមិនឱ្យ​កំសាន្តទៅប្រទេសចិន ដោយ​ពួកគេអាចប្រឈមនឹងហានិភ័យនៃការជាប់ឃុំឃាំងដោយបំពាននៅក្នុងប្រទេសចិន ​ក្រោមហេតុផលរក្សាសន្តិសុខជាតិចិន

កង់បេរ៉ា៖ រដ្ឋមន្រ្តីក្រសួងការបរទេសអូស្រ្តាលី លោកស្រី Marise Payne បានជម្រុញ​ប្រជា​ពលរដ្ឋមិនឱ្យ​ធ្វើដំណើរកំសាន្តទៅប្រទេសចិន ​ក្រោយអ្នកកាសែតស្លូតត្រង់ ២នាក់ បាន​វិលត្រឡប់មកប្រទេសកំណើតវិញយ៉ាងប្រញាប់ ​បន្ទាប់ជួបបានសម្ភាសន៍ជាមួយប៉ូលីសរដ្ឋចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រដ្ឋមន្រ្តីក្រសួងការបរទេសអូស្រ្តាលី លោកស្រី Marise Payne
រដ្ឋមន្រ្តីក្រសួងការបរទេសអូស្រ្តាលី លោកស្រី Marise Payne

លោក Bill Birtles អ្នក​យក​ព័ត៌មាន​ឲ្យ​បណ្តាញ​ទូរទស្សន៍ ABC ​និង​លោក Michael Smith អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត Australian Financial Review បាន​ធ្វើដំណើរមកដល់ទីក្រុងស៊ីដនីវិញកាលពីថ្ងៃអង្គារ បន្ទាប់ពីការចរចាជាមួយប៉ូលីសចិនអស់រយៈពេល ៥ថ្ងៃ ដែលអះអាងថា​អ្នកទាំង២ មានជាប់ទាក់ទងនឹងរឿងសន្តិសុខជាតិចិន។

លោក Bill Birtles 
លោក Bill Birtles 

សូមជម្រាបដែរថា គេហទំព័រប្រឹក្សាការធ្វើដំណើររបស់រដ្ឋាភិបាលអូស្រ្តាលី Smartraveller ក៏បានធ្វើបច្ចុប្បន្នភាព​កាលថ្ងៃទី ៧ ខែកក្កដា ដើម្បីជាការព្រមានដល់​ពលរដ្ឋអូស្រ្តាលីទាំងអស់ ​ថាពួកគេអាចប្រឈមនឹងហានិភ័យនៃការជាប់ឃុំឃាំងដោយបំពាននៅក្នុងប្រទេសចិន ក្រោមហេតុផលរក្សាសន្តិសុខជាតិរបស់អាជ្ញាធរចិន ស្របពេលដែលទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​និង​រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​ កំពុងមាន​ភាព​តានតឹង៕

លោក Michael Smith
លោក Michael Smith
គេហទំព័រ​ Smartraveller ព្រមានដល់ជនជាតិអូស្រ្តាលី ថាពួកគេប្រឈមនឹងហានិភ័យនៃការឃុំឃាំងដោយបំពាននៅក្នុងប្រទេសចិន
គេហទំព័រ​ Smartraveller ព្រមានដល់ជនជាតិអូស្រ្តាលី ថាពួកគេប្រឈមនឹងហានិភ័យនៃការឃុំឃាំងដោយបំពាននៅក្នុងប្រទេសចិន
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T