ស្ត្រីម្នាក់នេះ លួចចេញទៅជិះក្ដារស្គីលើទឹក ទាំងដែលខ្លួនផ្ទុកកូវីដ-១៩ ហើយឥឡូវនេះ កំពុងប្រឈមនឹងការផាកពិន័យខ្ទង់សែនដុល្លារ (មានវីដេអូ)

//s4.kh1.co/92/92cd72bb57baa447eccc816e5304f83853223539.jpg
សង្គម

 ០៩-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ស្ត្រីម្នាក់មិនបញ្ចេញឈ្មោះ ជាអ្នកជំងឺកូវីដ-១៩ ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួន នៅពេលដែលនាងលួចចេញទៅជិះក្ដារស្គីលើទឹក ដែលមានទីតាំងស្ថិតនៅសមុទ្រ La Zurriola

អេស៉្បាញ៖ ថ្មីៗនេះ ស្ត្រីម្នាក់មិនបញ្ចេញឈ្មោះ ជាអ្នកជំងឺកូវីដ-១៩ ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួន នៅពេលដែលនាងលួចចេញទៅជិះក្ដារស្គីលើទឹក ដែលមានទីតាំងស្ថិតនៅសមុទ្រ La Zurriola ភាគខាងជើងទីក្រុង San Sebastian ប្រទេសអេស៉្បាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពព័ត៌មានក្នុងស្រុកបានឲ្យដឹងថា ស្ត្រីខាងលើ ធ្លាប់មានការងារជាអ្នកឃ្លាំមើលសុវត្ថិភាពអ្នកទេសចរនៅមាត់សមុទ្រនារដូវក្ដៅ ហើយអ្នកធ្វើការជាមួយនាង គឺជាអ្នកដែលទូរសព្ទទៅប្ដឹងប៉ូលិស បន្ទាប់ពីឃើញនាងកំពុងលេងទឹកសមុទ្រ។

លុះពេលប៉ូលិសចុះទៅដល់ទីតាំងផ្ទាល់ នាងមិនបានស្ដាប់តាមបង្គាប់ និងអើពើពីសម្ដីរបស់ប៉ូលិសឡើយ ដែលបានបញ្ជាឲ្យនាងងើបចេញពីទឹកសមុទ្រ។ ហើយចុងក្រោយប៉ូលិសក៏បានសម្រេចចិត្តចាប់ដាក់ខ្នោះនាងតែម្ដង។

យ៉ាងណាមិញ នាងត្រូវបានគេរំពឹងថានឹងប្រឈមមុខការផាកពិន័យយ៉ាងខ្លាំងចំពោះការរំលោភបំពានច្បាប់ ដែលអាចបង់ប្រាក់ចាប់ពីចំនួនប្រមាណ៧,១០០ដុល្លារអាមេរិកឡើងទៅ។ ហើយប្រសិនបើគេរកឃើញថា នាងបានចម្លងជំងឺកូវីដ-១៩ទៅកាន់នរណាម្នាក់តាមរយៈទង្វើខាងលើរបស់នាង នោះនាងនឹងត្រូវពិន័យជាទឹកប្រាក់ប្រមាណច្រើនជាង១២៣,០០០ដុល្លារអាមេរិកឯណោះ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T