ថៃ៖ គឺជារឿងហេតុដ៏ក្រៀមក្រំ សម្រប់ហ្វេនៗជាច្រើន បន្ទាប់ពី អ្នកស្រី Mae Thum Pathumwadee ដែលជាភរិយា របស់តារាសម្ដែងជើងចាស់ លោក Rong Kaomoolkadi បានទទួលមរណភាព ក្រោយពេលមានជំងឺរ៉ាំរៃ អស់រយៈពេល ៨ ឆ្នាំ មកហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ចំពោះរឿងដ៏ក្រៀមក្រំមួយនេះ លោក Rong Kaomoolkadi ក៏បានចេញមកបង្ហើបពីរឿងហេតុមួយចំនួន មុនពេលដែលភរិយារបស់ខ្លួនបានទទួលមរណភាព ខណៈពេលមុនស្លាប់នោះ ប្ដីប្រពន្ធអ្នកទាំងពីរ បានសន្យានឹងគ្នាថា មិនត្រូវទុកគ្នានោះទេចោលទេ ព្រមទាំងបានថើបលាគ្នាជាលើកចុងក្រោយ មុនពេលដែលភរិយាលោកអស់ដង្ហើមថែមទៀត។
តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ នោះគឺ លោកបានបង្ហើបទៀតថា មានរឿងហេតុដូចដែលបានប្រាប់ជាមុន ដោយសារតែ បន្ទប់ដាក់ព្រះ មានភ្លើងឆេះជាលើកដំបូង មុនពេលដែលភរិយារបស់លោកបានបាត់បង់ជីវិតថែមទៀតផង។ រហូតមកដល់ពេលនេះ លោកក៏បានធ្វើអ្វីគ្រប់យ៉ាងដើម្បីភរិយាជាទីស្រលាញ់ផងដែរ ហើយក៏ចង់ឱ្យភរិយាខ្លួនមានជីវិតរស់ឡើងវិញ ប៉ុន្តែវាគឺជារឿងដែលមិនអាចទៅរួចទេ ។
អាចនិយាយបានថា វាគឺជាវាសនា ដែលបានកំណត់ទៅហើយ ដូច្នេះ ហ្វេនៗ ក៏ដូចជាមហាជនជាច្រើន បានត្រឹមតែផ្ញើការលើកទឹកចិត្ត និងជួយរំលែកទុក្ខ ចំពោះលោក និងគ្រួសារផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖