ញាក់សាច់! ឥណ្ឌូណេស៊ីប្រើធម៌ក្ដៅ បញ្ជូនអ្នកមិនពាក់ម៉ាស់ទៅអង្គុយជិតផ្នូរសាកសព ដែលស្លាប់ដោយសារកូវីដ-១៩ ទាំងកណ្ដាលអាធ្រាត្រ

//s6.kh1.co/77/77127843b6b22824891eba129d447d0fbd1a7d40.jpg
សង្គម

 ០៨-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

រដ្ឋាភិបាលនៃប្រទេសឥណ្ឌូណេស៊ី បានដាក់ពិន័យទៅលើមនុស្សចំនួន៥៤នាក់ ដែលមិនពាក់ម៉ាស់នៅទីសាធារណៈ ដោយបញ្ជូនពួកគេទៅកន្លែងបញ្ចុះសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ហើយបង្ខំឲ្យអង្គុយនៅក្បែរផ្នូរ

ឥណ្ឌូណេស៊ី៖ បច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ បានរីករាលដាលស្ទើរជុំវិញពិភពលោក និងឆ្លងដល់មនុស្សប្រមាណ២៧លាននាក់ ខណៈពេលរដ្ឋាភិបាលនៃប្រទេសនីមួយៗ កំពុងតែខិតខំអស់ពីសមត្ថភាព ដើម្បីរិះរកវិធីក្នុងការទប់ស្កាត់ ក៏ដូចជាដាក់វិន័យចំពោះអ្នកមិនគោរពតាមបទបញ្ជាជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលនៃប្រទេសឥណ្ឌូណេស៊ី បានដាក់ពិន័យទៅលើមនុស្សចំនួន៥៤នាក់ ដែលមិនពាក់ម៉ាស់នៅទីសាធារណៈ ក្នុងខេត្ដជ្វាខាងកើត ដោយបញ្ជូនពួកគេទៅកាន់កន្លែងបញ្ចុះសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ហើយបង្ខំឲ្យអង្គុយនៅក្បែរផ្នូរ ចាប់ពីម៉ោង១១:៣០នាទីយប់ ដល់ម៉ោង ១២:១៥នាទីរំលងអាធ្រាត្រ។ បន្ទាប់ពីពួកគេ បានអង្គុយក្បែរផ្នូរនីមួយៗហើយ អំពូលភ្លើងក៏ត្រូវបានបិទ ហើយពួកគេត្រូវធ្វើការអធិដ្ឋានទៅដល់សាកសពទាំងនោះ។ យ៉ាងណាមិញ ពួកគេមិនត្រូវបានអនុញ្ញាតឲ្យងើបចេញពីកន្លែងឡើយ និងត្រូវពិចារណាពីកំហុសរបស់ខ្លួនផងដែរ។

ជុំវិញករណីនេះដែរ ប៉ូលិសក្នុងតំបន់បាននិយាយថា ការដាក់ទណ្ឌកម្មនេះ នឹងជាមេរៀនចំពោះអ្នកមិនពាក់ម៉ាស់ កំឡុងពេលជំងឺរាតត្បាត ហើយវាត្រូវបានធ្វើឡើង ក្នុងគោលបំណងដើម្បីប្រាកដថា ប្រជាជនក្នុងសហគមន៍យល់ពីសារៈសំខាន់នៃការពាក់ម៉ាស់។

គួរឲ្យដឹងដែរថា ក្រៅពីទណ្ឌកម្មនេះ អាជ្ញាធរឥណ្ឌូណេស៊ីកន្លងទៅ ក៏ធ្លាប់ពិន័យឲ្យអ្នកបំពានច្បាប់ ចូលដេកក្នុងមឈូសពិត និងពិន័យឲ្យបោសសម្អាតតាមដងផ្លូវរយៈពេលម៉ោងផងដែរ៕

តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ ចំពោះទណ្ឌកម្មបែបនេះ?

សូមទស្សនារូបភាពខាងក្រោម៖

អ្នកអង្គុយក្បែរផ្នូរអ្នកស្លាប់ដោយសារកូវីដ-១៩
អ្នកអង្គុយក្បែរផ្នូរអ្នកស្លាប់ដោយសារកូវីដ-១៩
អ្នកអង្គុយក្បែរផ្នូរអ្នកស្លាប់ដោយសារកូវីដ-១៩
អ្នកអង្គុយក្បែរផ្នូរអ្នកស្លាប់ដោយសារកូវីដ-១៩
ការពិន័យឲ្យដេកក្នុងមឈូស
ការពិន័យឲ្យដេកក្នុងមឈូស
ការពិន័យឲ្យបោសសម្អាតផ្លូវ
ការពិន័យឲ្យបោសសម្អាតផ្លូវ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T