ហេតុតែមានសង្សារជាបងប្អូននឹងគ្នា Taew និង Aum កាន់តែស្និទ្ធស្នាលបែបនេះ

//s4.kh1.co/09/09756e29e9ef485fc10c0cd868cb086b3e3a0a11.jpg
តារា & កម្សាន្ដ

 ០៦-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

នៅក្នុងពេលជួបជុំ ក៏ដូចជាអបអរសាទរ ដល់់គូស្នេហ៍របស់តារាស្រី Aum Patcharapa ដែលទើបនឹងបើកបារ៍ថ្មី រូបនាង ព្រមទាំង តារាស្រី Taew បានបង្ហាញភាពស្និទ្ធស្នាលយ៉ាងខ្លាំងនៅក្នុងកម្មវិធី

ថៃ៖ គឺជាពេលវេលាដ៏ល្អអស្ចារ្យ សម្រាប់គូស្នេហ៍ របស់កំពូលតារាសម្ដែងស្រី Aum Patcharapa ក្នុងពេលដែលនាង បានមកចូលរួមអបអរសាទរ ចំពោះគូស្នេហ៍ជាទីស្រលាញ់ ដែលជាអ្នកមានហាយសូរ លោក Pok Pratarnwong បន្ទាប់ពីលោកទើបតែបើកBarថ្មី ជាមួយនឹងបរិយាកាសដ៏ទាក់ទាញ  អាចមើលឃើញទិដ្ឋភាពដ៏ស្រស់ស្អាតនៅក្នុងទីក្រុងពេលយប់ជ្រៅ តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្របពេលជាមួយគ្នានេះដែល តារាសម្ដែងស្រីល្បីឈ្មោះ នាង Taew Natapohn រួមជាមួយនឹងសង្សារសំណព្វចិត្ត លោក Pranai ដែលត្រូវប្អូនប្រុសរបស់ លោក Pok Pratarnwong  ក៏បានមកចូលរួមអបអរសាទរចំពោះបងប្រុសខ្លួនផងដែរ ម៉្យាងវិញទៀត បើទោះបីជា មិនមានរូបភាពស្វីតរបស់ពួកគេទាំងពីរនាក់ក៏ដោយ ប៉ុន្តែនៅក្នុងការជួបជុំនេះ ត្រូវបានគេមើលឃើញថា នៅពេលចូលក្នុងពិធី Taew ក៏បានដើរក្បែរគូស្នេហ៍របស់ខ្លួន យ៉ាងផ្អែមល្ហែមថែមទៀតផង។

យ៉ាងណាមិញ ជាមួយនឹងព្រឹត្តិការណ៍នេះ ក៏មានរឿងមួយទៀត ដែលគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង  ខណៈពេលដែល Taew បានថតរូបជាមួយ  Aum ហើយក៏បានចែកចាយនៅលើបណ្ដាញសង្គម ដែលមើលទៅក្នុងនោះ តារាស្រីទាំងពីរដួងនេះ ពិតជាមានភាពស្និទ្ធស្នាល ប្រកបដោយស្នាមញញឹមយ៉ាងមានក្ដីសុខ ធ្វើឲ្យហ្វេនៗជាច្រើនពិតជាមានការពេញចិត្តចំពោះការជួបជុំរបស់អ្នកទាំងពីរ ដែលអាចនិយាយបានថា គឹជាការប្រជុំយ៉ាងសប្បាយរីករាយ ពីអនាគតបងប្អូនថ្លៃស្រីទាំងពីរនាក់៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Taew
Taew
Taew 
Taew 
Aum 
Aum 
Aum 
Aum 
Aum និង គូស្នេហ៍
Aum និង គូស្នេហ៍
Aum និង គូស្នេហ៍
Aum និង គូស្នេហ៍
Taew 
Taew 
Taew និង គូស្នេហ៍
Taew និង គូស្នេហ៍
Taew និង Aum 
Taew និង Aum 
Taew និង Aum 
Taew និង Aum 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T