ក្រុមចម្រៀងទាំង៥នៅ YG ដែលត្រូវបានយកមកនិយាយច្រើនបំផុតនៅលើបណ្តាញសង្គម Twitter ក្នុងឆ្នាំ២០២០នេះ

//s6.kh1.co/a8/a886879a1d583d0a5cd760a03964245da99142a2.jpg
តារា & កម្សាន្ដ

 ០៧-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ថ្ងៃនេះយើងនឹងលើកយកក្រុមចម្រៀងដែលមកពីក្រុមយក្ស YG Entertainment ដែលទទួលបានការស្រឡាញ់ និង ការចាប់អារម្មណ៍ពីអ្នកគាំទ្របំផុត នៅលើបណ្តាញសង្គម Twitter​។

កូរ៉េខាងត្បូង៖ ថ្ងៃនេះយើងនឹងលើកយកក្រុមចម្រៀងដែលមកពីក្រុមយក្ស YG Entertainment ដែលទទួលបានការស្រឡាញ់ និងការចាប់អារម្មណ៍ពីអ្នកគាំទ្របំផុតនៅលើបណ្តាញសង្គម Twitter​៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
៥. ក្រុម Winner ត្រូវបានគេលើកយកមកនិយាយ 1,101,879 ដង
ក្រុម Winner 
ក្រុម Winner 

ក្រុម Winner បានបញ្ចេញនៅបទថ្មីរបស់ខ្លួន “Hold” កាលពីថ្ងៃទី ២៦ ខែ មីនា ឆ្នាំ២០២០ ហើយក៏ទទួលបានលេខមួយនៅលើតារាងតន្ត្រីជាច្រើននៅក្នុងប្រទេសកូរ៉េ។ សមាជិកបងគេ Jinwoo បានចូលបម្រើកងទ័ពភ្លាម ហើយបន្ទាប់មកទៀតក៏ជា Seunghoon ដែលធ្វើឱ្យសកម្មភាពក្រុមត្រូវបានផ្អាកជាបណ្តោះអាសន្ន។

Jinwoo
Jinwoo
Seunghoon
Seunghoon
៤. ក្រុម BIGBANG  ត្រូវបានគេលើកយកមកនិយាយ 1,114,854 ដង
ក្រុម BIGBANG
ក្រុម BIGBANG

នៅដើមឆ្នាំនេះ BIGBANG បានប្រកាសថាបានចូលរួមជាមួយនឹង Coachella 2020 តែដោយសារបញ្ហា COVID-19 សកម្មភាពនោះក៏ត្រូវបានផ្អាកសិន។

សមាជិកទាំងអស់បានបន្តកុងត្រារបស់ខ្លួនជាមួយនឹង YG Entertainment កាលពីខែ មីនា ប៉ុន្តែគម្រោងនៃការវិលត្រឡប់របស់ពួកគេក៏ត្រូវបានផ្អាកផងដែរ។

https://s6.kh1.co/__image/w=650,h=813,q=100/72/72bb5af6f22834856396a077ba6d3cffc3e0ba3d.png
៣. iKON  ត្រូវបានគេលើកយកមកនិយាយ 2,410,434 ដង
ក្រុម iKon
ក្រុម iKon

នៅដើមឆ្នាំនេះ iKon បានបញ្ចេញនូវការថត I Decide ភាគទី ៣ របស់ខ្លួនជាមួយបទចម្រៀងថ្មីដែលមានចំណងជើងថា “Dive.”។

២. TREASURE ត្រូវបានគេលើកយកមកនិយាយ 10,549,902 ដង
ក្រុម TREASURE
ក្រុម TREASURE

TREASURE បានធ្វើឱ្យអ្នកគាំទ្រមានការសប្បាយចិត្តជាខ្លាំងជាមួយនឹងគម្រោងបង្ហាញខ្លួនជាលើកដំបូងនៅរដូវក្តៅ ឆ្នាំ ២០២០ នេះ ជាមួយនឹងរូបថត ក៏ដូចជាវីដេអូសម្តែងការរាំផងដែរ។ ការបង្ហាញខ្លួនជាមួយនឹងអាល់ប៊ុមរបស់ពួកគេ The First Step: Chapter One នៅថ្ងៃទី ៧ ខែ សីហា ពួកគេបានបញ្ចេញនូវវីដេអូចម្រៀងដែលមានចំណងជើងថា “Boy.” ហើយកាលពីថ្ងៃទី ៣១ ខែ សីហា ពួកគេក៏បានបញ្ចេញនូវផូស្ទ័រសម្រាប់បទថ្មីដែលនឹងមកដល់នៅពេលឆាប់ៗ នេះផងដែរ។

https://s4.kh1.co/__image/w=650,h=975,q=100/0f/0fb26bb60db87e722086b66a780206abe31a58c4.png
១. BLACKPINK  ត្រូវបានគេលើកយកមកនិយាយ 28,970,348 ដង
BLACKPINK
BLACKPINK

YG Entertainmen បានបញ្ជាក់ច្បាស់ហើយថា បន្ទាប់ពីបញ្ចេញអាល់ប៊ុមថ្មីរួច គម្រោងសម្រាប់សកម្មភាពជាបុគ្គលរបស់ Rosé, Lisa និង Jisoo នឹងបញ្ចេញផងដែរ។ ក្រុមចម្រៀងនារីមួយនេះបានបញ្ចេញនូវបទចម្រៀងដែលមានចំណងជើងថា “How You Like That” កាលពីថ្ងៃទី ២៦ ខែ មិថុនា ចំណែកបទចម្រៀងចុងក្រោយរបស់ពួកគេ “Ice Cream,” ដែលច្រៀងរួមជាមួយនឹង Selena Gomez ក៏ត្រូវបានបញ្ចេញផងដែរកាលពីថ្ងៃទី ២៨ ខែ សីហា៕

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T