ក្រោយសម្រាលកូនរួច ពេជ្រ សូលីកា ងាកមកចាប់ដៃគូជាមួយ នីកូ ជាថ្មី

//s4.kh1.co/f7/f713b031c9301fb8b7be3b5c396039b928be4261.jpg
តារា & កម្សាន្ដ

 ០៦-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រោយផ្អាកសិល្បៈមួយរយៈធំ ពេលនេះ អ្នកនាង ពេជ្រ សូលីកា ងាកមកចាប់ដៃគូសារជាថ្មីជាមួយ លោក នីកូ ធ្វើឲ្យហ្វេនៗរំភើបគ្រប់គ្នាតែម្ដង។

ភ្នំពេញ៖ ជាការពិត យើងអាចនិយាយបានថា អ្នកនាង ពេជ្រ សូលីកា និងលោក នីកូ ជាតារាចម្រៀងមួយគូដែលសាកសមគ្នាបំផុត ដែលអ្នកទាំងពីរបានចាប់ដៃធ្វើការងារសិល្បៈរួមគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ រាល់ស្នាដៃរបស់តារាប្រុសស្រីពីររូបនេះ តែងតែទទួលបានការគាំទ្រខ្លាំងពីមហាជនគ្រប់មជ្ឈដ្ឋានតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែមួរយៈមុន ដោយសារ អ្នកនាង ពេជ្រ សូលីកា មានទម្ងន់ទើបអ្នកទាំងពីរមិនបានសាងស្នាដៃរួមគ្នា បង្ហាញទៅកាន់អ្នកគាំទ្រដូចពេលមុនៗទៀតផងដែរ។ តែទោះបីជាយ៉ាងណា ពេលនេះតារាចម្រៀងស្រី ពេជ្រ សូលីកា ក៏បានសម្រាលកូនរួច និងងាកមកចូលសិល្បៈជាថ្មីម្ដងទៀត ដោយនាងនៅតែទទួលបានការគាំទ្រច្រើនពីហ្វេនៗដដែល បើទោះបីមានស្វាមី និងកូនរួចក៏ពិតមែន។ 

ជាក់ស្ដែង ក្រោយបាត់មុខពីសិល្បៈមួយរយៈធំរួចមក ពេលនេះអ្នកម៉ាក់សម័យថ្មីរូបនេះ បានងាកមកចូលសិល្បៈជាថ្មី ព្រមទាំងបានចាប់ដៃគូជាមួយលោក នីកូ ដែលជាដៃគូចាស់ធ្លាប់រួមការងារជាមួយគ្នាច្រើនឆ្នាំផងដែរ។ លើសពីនេះទៅទៀត បន្ទាប់ពីអ្នកគាំទ្រជាច្រើន បានឃើញ តារាចម្រៀងប្រុសស្រីទាំងពីររូបនេះ រួមការងារជាមួយគ្នាម្ដងទៀត ពួកគេបានបង្ហាញអារម្មណ៍យ៉ាងសប្បាយរីករាយតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង ពេជ្រ សូលីកា 
  អ្នកនាង ពេជ្រ សូលីកា 


លោក នីកូ
លោក នីកូ
  អ្នកនាង ពេជ្រ សូលីកា 
  អ្នកនាង ពេជ្រ សូលីកា 
   អ្នកនាង ពេជ្រ សូលីកា និងលោក នីកូ 
   អ្នកនាង ពេជ្រ សូលីកា និងលោក នីកូ 
   អ្នកនាង ពេជ្រ សូលីកា និងលោក នីកូ 
   អ្នកនាង ពេជ្រ សូលីកា និងលោក នីកូ 
   អ្នកនាង ពេជ្រ សូលីកា និងលោក នីកូ 
   អ្នកនាង ពេជ្រ សូលីកា និងលោក នីកូ 
   អ្នកនាង ពេជ្រ សូលីកា និងលោក នីកូ 
   អ្នកនាង ពេជ្រ សូលីកា និងលោក នីកូ 
នីកូពេជ្រ សូលីកា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T