បូគោតា៖ កាលពីថ្ងៃសុក្រកន្លងទៅនេះ ប្រទេសកូឡុំប៊ីបានបើកឱ្យប្រើប្រាស់ផ្លូវក្រោមរូងភ្នំវែងជាងគេបំផុតប្រចាំទ្វីបអាមេរិកខាងត្បូង ដែលមានឈ្មោះថា Tunel de la Linea បន្ទាប់ពីធ្វើការសាងសង់អស់រយៈពេលជាងមួយទសវត្ស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្លូវក្រោមរូងភ្នំ ដែលមានប្រវែង ៨,៦៥គីឡូម៉ែត្រនេះ ត្រូវបានសាងសង់ឡើងក្នុងគោលបំណងកាត់បន្ថយពេលវេលា និងការចំណាយចំពោះដំណើរការដឹកទំនិញនានា។ ហើយនៅលើគម្រោងនេះទៀតសោធ វាបានចំំណាយអស់ប្រាក់ប្រហែល ២៧០លានដុល្លារ។
ប្រធានាធិបតីកូឡុំប៊ីលោក អ៊ីវ៉ាន់ ឌុកេ (Ivan Duque) បាននិយាយនៅក្នុងពិធីបើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការថា៖ នេះគឺជាជោគជ័យនៃការតស៊ូព្យាយាមធ្វើការ និងសុបិន ក៏ដូចជាការសំរេចបំណងប្រាថ្នារបស់កូឡុំប៊ីទាំងមូល៕

