ថៃ៖ ថ្មីៗនេះ មានរឿងដ៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលត្រូវបានមនុស្សជាច្រើនយកចិត្តទុកដាក់ និងតាមដានយ៉ាងកៀកកិត ដែលបានកើតឡើងចំពោះ តារាសម្ដែង និងជាម៉ូដែល ភេទទី ៣ លោក Rusameekae ខណៈពេលដែលខ្លួន ត្រូវបានវាយប្រហារដោយអភិជនវ័យក្មេងម្នាក់នៅក្នុងហាងស្រាមួយកន្លែង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងនោះដែរ បានឲ្យដឹងថា អភិជនវ័យក្មេងម្នាក់នោះមានឈ្មោះថា Champ Jirat បានគប់កែវផ្លាស្ទិច ទៅចំមុខរបស់ Rusameekae បន្ទាប់មកទៀត ក៏បានប្រើដប វាយមុខ រហូតដល់ចេញឈាមចេញ រួចហើយក៏ត្រឡប់ទៅផឹកដូចដើម ចំណែកឯ Rusameekae ក៏ត្រូវបានគេនាំខ្លួន ទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួស ផងដែរ។
យ៉ាងណាមិញ ចំពោះបញ្ហានេះ លោក Rusameekae មិនចង់ចាត់វិធានការអ្វីទេ គឺគ្រាន់តែចង់ឲ្យមានការសុំទោសតែប៉ុណ្ណោះ ហើយមិនយូរប៉ុន្មាន កម្លោះអ្នកមានហាយសូរ ដែលជាជនបង្កហេតុក៏បានចេញលិខិតសុំទោសទៅកាន់ RusameeKae ព្រមទាំងទទួលចេញមកទទួលខុសត្រូវ ក៏ដូចជារ៉ាប់រងនូវកំហុសរបស់ខ្លួនទាំងអស់ ៕
សូមទស្សនារូបភាពខាងក្រោម៖