ប្ដីប្រពន្ធមួយគូ មានកូន១៣នាក់សុទ្ធតែប្រុស ប្ដេជ្ញាចិត្ដយកថែមទៀត ទាល់តែបានកូនស្រី

//s6.kh1.co/1e/1e84c2f5d90c1efb340e527b27fa61d54092b6dd.jpg
សង្គម

 ០៥-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ប្ដីប្រពន្ធមួយគូនៅប្រទេសប្រេស៊ីល បានរៀបការជាមួយគ្នាអស់រយៈពេលពីរទសវត្ស និងកូនរហូតដល់ទៅ ១៣នាក់សុទ្ធតែប្រុសៗ មិនទាន់មានបំណងបញ្ឈប់ការយកកូនបន្ដឡើយ ដោយអ្នកទាំងពីរបានប្ដេជ្ញាថានឹងព្យាយាមតាមរហូតដល់បានកូនស្រី

ប្រេស៊ីល៖ ប្ដីប្រពន្ធមួយគូនៅប្រទេសប្រេស៊ីល បានរៀបការជាមួយគ្នាអស់រយៈពេលពីរទសវត្ស និងកូនរហូតដល់ទៅ ១៣នាក់សុទ្ធតែប្រុសៗ មិនទាន់មានបំណងបញ្ឈប់ការយកកូនបន្ដឡើយ ដោយអ្នកទាំងពីរបានប្ដេជ្ញាថានឹងព្យាយាមតាមរហូតដល់បានកូនស្រី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Irineu គឺជាកសិករ មានអាយុ៤០ឆ្នាំ បានរៀបការជាមួយប្រពន្ធរបស់គាត់ឈ្មោះ Jucicleide Silva អស់រយៈពេល២០ឆ្នាំមកហើយ ប៉ុន្ដែមិនទាន់ទទួលបានកូនស្រីនៅឡើយទេ ខណៈដែលកូនប្រុសច្បងមានអាយុ ១៨ឆ្នាំ ហើយកូនពៅមានអាយុ ខែ។

តែទោះជាយ៉ាងណា អ្នកទាំងពីរមិនបោះបង់ចោលការព្យាយាម ដែលមានតាំងពីយូរមកហើយនោះទេ។ ជាក់ស្ដែង នៅថ្ងៃកំណើតកូនពៅ បន្ទាប់ពីឆ្មបបានប្រាប់ថាកូននោះជាប្រុស អ្នកទាំងពីរបានដឹងរួចហើយថា​ ពួកគេនឹងត្រូវព្យាយាមបន្ដទៀត។

ក្រៅពីនេះ លោក Irineu និងប្រពន្ធក៏ធ្លាប់សន្យានឹងគ្នា តាំងពីពពោះលើកដំបូង សម្រាប់ការដាក់ឈ្មោះកូនផងដែរ ដោយលោកជាអ្នកដាក់ឈ្មោះឲ្យកូនប្រុស ហើយប្រពន្ធជាអ្នកដាក់ឈ្មោះឲ្យកូនស្រី។ ដូច្នេះ មានន័យថា ​​​​​​​ប្រពន្ធរបស់គាត់មិនទាន់មានឱកាសដាក់ឈ្មោះកូននៅឡើយទេ៕

សូមទស្សនារូបភាពខាងក្រោម៖

 លោក Irineu និងប្រពន្ធ រួមទាំងកូន
 លោក Irineu និងប្រពន្ធ រួមទាំងកូន
 ប្រពន្ធរបស់លោក Irineu និងកូនពៅ
 ប្រពន្ធរបស់លោក Irineu និងកូនពៅ
កូនៗរបស់លោក Irineu
កូនៗរបស់លោក Irineu
គ្រួសាររបស់លោក Irineu
គ្រួសាររបស់លោក Irineu
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T