រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកការដ្ឋានស្ថាបនាមហាវិថីថ្មី ទទឹង៣០ម៉ែត្រ ភ្ជាប់ជាមួយនឹងមហាវិថីឈ្នះ ឈ្នះ

//s6.kh1.co/50/5070f726af25aec4ad0d96c336800e6130539389.jpg
Khmerhome

 ០៤-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

https://s6.kh1.co/__image/w=650,h=432,q=100/50/5070f726af25aec4ad0d96c336800e6130539389.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកការដ្ឋានស្ថាបនាមហាវិថីថ្មី ដែលមានទទឹង ៣០ម៉ែត្រ ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ ចាប់ពីផ្លូវលេខ ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉ល សែនសុខ) ដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ។ បើតាការឱ្យដឹងពីមន្ទីរសាធារណៈការ និងដឹងជញ្ជូន រាជធានីភ្នំពេញ ​បញ្ជាក់ថា «ការធ្វើផ្លូវនេះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ»។

នៅលើទំព័រហ្វេសបមន្ទីរសាធារណៈការ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ បានបន្តថា ពិធីបើកការដ្ឋានខាងលើ នឹងធ្វើឡើងក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅដើមសប្តាហ៍ក្រោយ។

គូសបញ្ជាក់ អភិបាលរងរាជធានីភ្នំពេញ លោក នួន ផារ័ត្ន កាលពីថ្ងៃទី៣ ខែឆ្នាំខាងលើ បានចុះមកពិនិត្យទីតាំង សំរាប់រៀបចំកម្មវិធីបើកការដ្ឋានស្ថាបនាផ្លូវ ដែលមានទទឹង៣០ម៉ែត្រ និងបណ្ដោយ ៥៨៦០ម៉ែត្រ ដែលតភា្ជប់ចាប់ពីចំណុចបុរីអង្គរភ្នំពេញ រហូតដល់មហាវិថីឈ្នះៗមុនពេលរៀបចំពិធីសម្ពោធបើកការដ្ឋាន។

«មហាវិថីនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រួលចរា​ចរណ៍ ក៏ដូចជាការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅប៉ែកខាងជើង និងប៉ែកខាងកើត រាជធានីភ្នំពេញ»។ ជាការបញ្ជាក់របស់ លោក លោក នួន ផារ័ត្ន៕

ដោយ៖ Moeun Dyna

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T