ថៃ៖ រឿងចាស់ពីមុនទើបតែមានសភាពស្ងប់ស្ងាត់សោះ ស្រាប់តែ តារាចម្រៀងស្រីវ័យក្មេង Jenny មានរឿងដ៏ភ្ញាក់ផ្អើលថែមទៀត ដោយកាលពីថ្មីៗនេះ មានអ្នកលេងបណ្ដាញសង្គមម្នាក់ បានចែកចាយរូបភាពរបស់នាង ដែលមានសភាពស្រើបស្រាលយ៉ាងខ្លាំង ធ្វើឲ្យហ្វេនៗជាច្រើន ពិតជាចង់ដឹងថា តើនៅក្នុងនោះមានអ្វីកើតឡើងចំពោះនាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក បន្ទាប់ពីផ្ទុះរឿងបែបនេះ មិនបានយូរប៉ុន្មានផង តារាស្រី Jenny ក៏មិនបាននៅស្ងៀមដែរ នាងស្រាប់តែចេញមកបង្ហោះសារមួយនៅលើបណ្ដាញសង្គមដើម្បីបកស្រាយចំពោះរូបភាព ដែលត្រូវបានគេបង្ហោះ ធ្វើឲ្យមានការយល់ច្រឡំចំពោះនាង ដែលនៅក្នុងនោះ នាងបាននិយាយថា៖
យ៉ាងណាមិញ តាមរយៈខ្សែវីដេអូឃ្លីប ដែលត្រូវបានគេចាប់យករូបភាពដើម្បីក្លែងបន្លំ មើលទៅដូចជាមានភាពស្រើបស្រាល ការពិតវាគ្រាន់តែជាឃ្លីប ដែល Jenny កំពុងតែច្រៀងដើម្បីលួងលោមមិត្តប្រុស ដែលទើបតែចាញ់ប្រដាល់ តែប៉ុណ្ណោះ មិនមែនជាឃ្លីបអាថ៌កំបាំងអ្វីនោះទេ៕
សូមទស្សនារូបភាពខាងក្រោម៖