មកដឹងតម្លៃខ្លួន តារាស្រីថៃលំដាប់ឯកទាំងនេះ ចេញថតម្ដងៗស៊ីថ្លៃរហូតដល់...

//s6.kh1.co/a7/a766cf0a5a4f152282c319561f9ceaaff9bc0764.jpg
តារា & កម្សាន្ដ

 ០៤-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ឈ្មោះជាកំពូលតារាសម្ដែងលំដាប់ជួរមុខក្នុងប្រទេស សម្រាប់តម្លៃខ្លួនថ្លៃប៉ុណ្ណឹង ជារឿងធម្មតានោះទេ ដែលតម្លៃខ្លួនរបស់តារាស្រីទាំង៥ដួងនេះ ថ្លៃខ្លាំងរហូតដល់ខ្ទង់ម៉ឺនដុល្លាឯណោះរ។

ថៃ៖ ជាការពិតណាស់ អ្នកដែលនិយមតាមដានគ្រប់សកម្មភាពនៅក្នុងពិភពសិល្បៈថៃផ្ទាល់តែម្ដង ប្រាកដជាបានដឹងហើយថា គ្រប់សិល្បៈករនីមួយៗ ក្រៅពីសម្រស់ស្រស់ស្អាតគួរជាទីចាប់អារម្មណ៍ហើយនោះ ពិសេសពួកគេសុទ្ធសឹងតែមានទេពកោសល្យខ្ពស់ ដែលអាចបត់បែនគ្រប់កាលៈទេសៈផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ ខណៈប្រជាប្រិយភាពរបស់ពួកគេដែលបានមកពីខិតខំប្រឹងប្រែង កាន់តែមានការជោគជ័យខ្លាំង  អ្វីដែលជាសមិទ្ធផលដែលពួកគេអាចទទួលបានដូចសព្វថ្ងៃ បានធ្វើឲ្យតារាទាំងនោះ អាចមានតម្លៃខ្លួនខ្ពស់ផងដែរ នៅពេលចេញថតតាមកម្មវិធីនីមួយៗ ស៊ីថ្លៃខ្ពស់កប់ពពកតែម្ដង។

ថ្ងៃនេះផងដែរ យើងនឹងមកស្គាល់ និងដឹងអំពីតម្លៃខ្លួនរបស់តារាស្រី ៥ដួង ដែលជាតារាសម្ដែងលំដាប់ជួរមុខក្នុងវិស័យភាពយន្តថៃ ដែលពួកគេមានដូចខាងក្រោម៖

១.Mai Davikah

Davikah ជាតារាស្រីមួយរូប ដែលមានរូបរាងស្រស់ស្អាតពេញនិយមបំផុតសម្រាប់យុវវ័យថៃ ដែលប្រជាប្រិយភាពរបស់នាងមានសន្ទុះនៃការគាំទ្រច្រើន។ ចំពោះតម្លៃខ្លួនរបស់នាង បើសិនជាចង់អញ្ជើញ Davikah ចូលរួមកម្មវិធីអ្វីមួយ គឺត្រូវចំណាយរហូតដល់ ២០ម៉ឺនបាត ( ៦,៣៧៩ ដុល្លារ) និង ៨លានបាត (២៥,៥១៨៧ ដុល្លារ) សម្រាប់ការថតផ្សព្វផ្សាយពាណិជ្ជកម្មនីមួយៗ។

Mai Davikah
Mai Davikah

២.Bella Ranee

តារាស្រីរូបនេះ ក៏មានរូបរាងទាក់ទាញ និងសន្ទុះនៃការគាំទ្រច្រើនមិនធម្មតាឡើយតាំងពីចូលសិល្បៈមក ពិសេសតម្លៃខ្លួនរបស់នាង ក៏មានតម្លៃខ្ពស់ដែរ។ ដែលក្នុងមួយកម្មវិធីដែលនាងចូលរួមត្រូវចំណាយរហូតដល់ ១៥ម៉ឺនបាត (៤,៧៨៤ ដុល្លារ) និង ៨លានបាត (២៥,៥១៨៧ ដុល្លារ) សម្រាប់ការថតផ្សព្វផ្សាយពាណិជ្ជកម្មនីមួយៗ។

Bella Ranee
Bella Ranee

៣.Yaya Urassaya

តារាស្រីរាងតូចស្រឡូនរូបនេះ ខុសពីស្រីស្អាតទាំងពីរខាងលើ ដោយក្នុងមួយកម្មវិធីដែលនាងចូលរួម នាងស៊ីថ្លៃរហូតដល់ ៣០ម៉ឺនបាត ( ៩,៥៦៩ ដុល្លារ) និង  ៩ លានបាត (២៨,៧០៨៥ ដុល្លារ) សម្រាប់ការថតផ្សព្វផ្សាយពាណិជ្ជកម្មនីមួយៗ។

Yaya Urassaya
Yaya Urassaya

៤.Chompoo Araya

Chompoo ជាតារាស្រីដែលនិយមលេងខ្លួនហាយសូមិនធម្មតា ព្រោះតែមានស្វាមីជាអ្នកជំនួញ មានប្រាក់វាល់លានស្រាប់ ប៉ុន្តែសម្រាប់តម្លៃខ្លួនរបស់នាងវិញ គឺថ្លៃស្មើនឹងតារាស្រីខាងលើដែរ ដោយក្នុងមួយកម្មវិធីដែលនាងចូលរួម មានតម្លៃរហូតដល់ ៣០ម៉ឺនបាត ( ៩,៥៦៩ ដុល្លារ) និង ៩ លានបាត (២៨,៧០៨៥ ដុល្លារ) សម្រាប់ការថតផ្សព្វផ្សាយពាណិជ្ជកម្មនីមួយៗ។

Chompoo Araya
Chompoo Araya

៥.Aum Patchrapa

តារាសម្ដែងជើងចាស់រូបនេះ សម្រាប់តម្លៃខ្លួនរបស់នាង គឺនៅតែស៊ីថ្លៃជាងសិល្បៈករជំនាន់ក្រោយដដែល ដោយក្នុងមួយកម្មវិធី នាងស៊ីថ្លៃរហូតដល់ ៣០-៤០ លានបាត ( ៩,៥៦៩ ទៅ ១២,៧៥៩ដុល្លារ) និង ១២-១៥លានបាត ( ៣៨,២៧៨១ ទៅ ៤៧,៨៤៧៦ ដុល្លារ) សម្រាប់ការថតផ្សព្វផ្សាយពាណិជ្ជកម្មនីមួយៗ។

Aum Patchrapa
Aum Patchrapa
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T